歌词
ភ្នំភ្លើងធ្លាប់ក្ដៅរាប់ម៉ឺនអង្សារ
គង់ក្ដៅចាញ់ភ្លើងស្នេហា
ឆេះកាត់សទ្ធាជ្រះថ្លារាល់ថ្ងៃ
ទោះទ្រូងពាសដែក
ផ្ទុះបែកមិនខាន បើគ្មាននិស្ស័យ
ស្នេហ៍កាចចង្រៃ ដៃកាន់ដាវលំពែងថ្មី
ពេលគេងមមើ រវើរវាយ
ភក់ជ្រាំទឹកភ្នែកលាយបាយ
តឹងទ្រូងស្ទើរធ្លាយ ដោយសារតែស្រី
ដួងចិត្តខកខាន ព្រោះតែនឹកស្មានថាគេប្រណី
ធ្វើឱ្យលោកីយ៍ អ័ព្ទអស់រស្មីជីវិត
អភ័ព្វទាំងស្នេហ៍ គេខ្ពើមទាំងឈ្មោះ
បើសិនខំរស់ ក៏រស់គ្មានគេអាណិត
បើស្រីនាងគ្មាន ប្រណីដល់ចិត្ត
ដែនដីតូចស្វិត
រស់ត្បិតរស្មីក្ដីស្នេហ៍ រោយហើយ
ភ្នំភ្លើងស្នេហា គ្មានគ្រារលត់
ជាតិនេះខំចៀសមិនផុត
ពីភ្លើងស្នេហ៍ដុត គ្មានពេលណាស្បើយ
តន្ត្រីពិរោះ ក៏អស់ខ្លឹមសារក្នុងជាតិនេះហើយ
ឮតែចម្លើយ ឆ្លើយថាទ្រូងអើយក្ដៅណាស់
ភ្នំភ្លើងស្នេហា គ្មានគ្រារលត់
ជាតិនេះខំចៀសមិនផុត
ពីភ្លើងស្នេហ៍ដុត គ្មានពេលណាស្បើយ
តន្ត្រីពិរោះ ក៏អស់ខ្លឹមសារក្នុងជាតិនេះហើយ
ឮតែចម្លើយ ឆ្លើយថាទ្រូងអើយក្ដៅណាស់