歌词
សម្លេងក្លងខែក ស្រែកជូនព្រលឹង
គងស្គរសែងក្ដីរំពឹង ទៅបរលោក ទាំងសោកគ្រាំគ្រា
ថ្ងៃនេះមិត្តខ្ញុំត្រូវគេបូជា
ក្រោយទទួលព្យុះមរណា
មានទេវតាបាចផ្កាជូនពរ
សាកសពស្គមស្គាំង ហត្ថតាំងលើទ្រូង
គេផ្គុំអោយរូបបួងសួង
ចាំជាតិថ្មីជួបស្រីស្មោះសរ
ជីវិតជាតិនេះបីដូចផ្កាថ្ម
ខំស្រវា លម្អងកេសរ
តែកិន្នរ មានចិត្តជាមារ
ភ្លើងឆេះផ្សែងហើរទៅលើអាកាស
ផ្សែងខ្មៅដាស ខ្មាសស្នេហា
នេះផ្សែងមរណៈ ស្នាដៃស្រីឬស្យា
បង្កាត់ដុតរោលសង្សារ
អនិច្ចា កាយក្លាយជាដី
ធាតុមួយកញ្ចប់ទឹកអប់ប្រោះព្រំ
ពួនក្នុង កោដ្ឋមាស ឧត្តម
បង្គុំលា ទៅឋានចេតិយ
លាហើយស្នេហា ដួងចិត្តអប្រិយ
សូមស្រីចិត្តអន្យតិរ្ថិយ យល់ទុក្ខភ័យឥតន័យស្នេហា
ធាតុមួយកញ្ចប់ទឹកអប់ប្រោះព្រំ
ពួនក្នុងកោដ្ឋមាស ឧត្តម
បង្គុំលា ទៅឋានចេតិយ
លាហើយស្នេហា ដួងចិត្តអប្រិយ
សូមស្រីចិត្តអន្យតិរ្ថិយ យល់ទុក្ខភ័យឥតន័យស្នេហា