歌词
ឈឺចាប់ក្នុងចិត្តពេលដឹងខ្លួនគឺជាដើមហេតុដែលធ្វើឱ្យបងពិបាករកផ្លូវថ្មី
ព្រោះនៅពេលនេះបេះដូងបងមានអ្នកដទៃធ្វើឱ្យបងស្អប់រូបអូន
ធ្លាប់តែសម្លឹង ឥឡូវបងបែរជាសម្លក់ក្នុងផ្លូវអាក្រក់ គិតថាអូនទើសមុខ
ព្រោះតែរូបអូន ទើបធ្វើឱ្យបងគ្មានក្ដីសុខនៅទើសមុខបងរាល់ថ្ងៃ
អូនដូចស្រមោលអន្ទោលតាមប្រាណដែលបងគិតថារំខាន
ចង់ច្រានអូនឱ្យទៅឆ្ងាយ បើចង់គ្មានអូន អូនឱ្យបងបានប៉ុណ្ណឹង
អូនឱ្យបងបាន តើដឹងទេ មិនយុត្តិធម៌
អូនជាបន្លាក្នុងទ្រូងដែលបងចង់ដកអូនចោល
បេះដូងបងប្តូរថ្មីហើយ ហឹម អូនត្រូវកាត់ចិត្តទាំងស្រឡាញ់
បងចង់មានគេ ហើយបងចង់នៅក្បែរគេពិត
តែបងនៅគិត ក្រែងដល់ចិត្តអូនដែរ
ព្រោះនៅពេលមុន បងធ្លាប់ពោលពាក្យថា ស្នេហ៍ៗ ទើបមាសមេនៅរុញរា
អូនដូចស្រមោលអន្ទោលតាមប្រាណដែលបងគិតថារំខាន
ចង់ច្រានអូនឱ្យទៅឆ្ងាយ បើចង់គ្មានអូន អូនឱ្យបងបានប៉ុណ្ណឹង
អូនឱ្យបងបាន តើដឹងទេ មិនយុត្តិធម៌
អូនជាបន្លាក្នុងទ្រូងដែលបងចង់ដកអូនចោល
បេះដូងបងប្តូរថ្មីហើយ ហឹម អូនត្រូវកាត់ចិត្ត
អូនជាបន្លាក្នុងទ្រូងដែលបងចង់ដកអូនចោល
បេះដូងបងប្តូរថ្មីហើយ ហឹម អូនត្រូវកាត់ចិត្តទាំងស្រឡាញ់
ទាំងស្រឡាញ់