歌词
លើកដៃសំពះ អស់អង្គឥន្ទ្រព្រហ្ម
ដែលលោកជាធំ ជាទីសក្ការៈ
លើកដៃសំពះ អស់អង្គឥន្ទ្រព្រហ្ម
ដែលលោកជាធំ ជាទីសក្ការៈ
សូមជួយប្រណី ដោយក្តីស្មោះស័្មគ្រ
ឱ្យចិត្តវរលក្ខណ៍ ស្ម័គ្រស្មោះនឹងស្នេហ៍
សូមឫទ្ធិបារមី ថ្លៃគ្រប់ទិសទី
ជួយប្រសិទ្ធី ជួយរក្សាថែ
សូមឫទ្ធិបារមី ថ្លៃគ្រប់ទិសទី
ជួយប្រសិទ្ធី ជួយរក្សាថែ
បណ្តាលចិត្តមុំ កុំគិតកែប្រែ
ឱ្យស្មោះនឹងស្នេហ៍ លុះគ្រាអវសាន
ចំណែកចិត្តប្រុស ស័្មគ្រស្មោះតែមួយ
អូនអើយ! កុំព្រួយ នាំឱ្យស្គមប្រាណ
ចំណែកចិត្តប្រុស ស័្មគ្រស្មោះតែមួយ
អូនអើយ! កុំព្រួយ នាំឱ្យស្គមប្រាណ
អ្វី! អ្វី! ទាំងអស់បងលះបង់បាន
ឱ្យតែកល្យាណ សុខសាន្តចិន្តា
បងសូមស្បែស្បថ ជាពាក្យសច្ចា
បងស្មោះលុះក្ស័យ លុះថ្ងៃរលត់
បងសូមស្បែស្បថ ជាពាក្យសច្ចា
បើបងក្បត់ កែវកនិដ្ឋា
មច្ចុរាជប្រហារ បងចោលចុះអើយ!