歌词
អក្ខរាចារលើជញ្ជាំង
ឱ្យបងភាន់ភាំង អស់ទាំងស្មារតី
ព្រោះបានដឹងច្បាស់ នូវសំដីស្រី
ដែលកាត់មេត្រី គ្មានក្ដីអាណិត
ពាក្យដែលអូន បានសរសេរ
គឺជាពាក្យស្នេហ៍ ដែលគ្មានក្ដីពិត
អូនឱ្យបងខុស ដោយគ្មានបានគិត
បានជាបែកចិត្ត ឥតពិចារណា
សូមវិលមកវិញណាស្រី
ដើម្បីដោះស្រាយ រឿងស្នេហា
រកខុសរកត្រូវ មុននឹងបែកគ្នា
កុំឱ្យមានពារ ថ្ងៃមុខ
កុំរស់ដោយ ជឿពាក្យគេ
ពេលយើងរួមស្នេហ៍ គឺស្នេហ៍បានសុខ
អូនជឿពាក្យគេ គេឱ្យក្ដីទុក្ខ
សុខចិត្តបោះបង់ ស្នេហ៍មានតម្លៃ
សូមវិលមកវិញណាស្រី
ដើម្បីដោះស្រាយ រឿងស្នេហា
រកខុសរកត្រូវ មុននឹងបែកគ្នា
កុំឱ្យមានពារ ថ្ងៃមុខ
កុំរស់ដោយ ជឿពាក្យគេ
ពេលយើងរួមស្នេហ៍ គឺស្នេហ៍បានសុខ
អូនជឿពាក្យគេ គេឱ្យក្ដីទុក្ខ
សុខចិត្តបោះបង់ ស្នេហ៍មានតម្លៃ