ស្អប់និងស្រឡាញ់

歌词

មើលមិនដឹងថាពេលព្រលឹម
មើលមិនដឹងថាពេលព្រលប់
មើលមិនឃើញពពកស្រអាប់
មិនឃើញចង្កៀងតាមដងផ្លូវ
អ្វីក៏ងងឹតឥតពន្លឺសោះ
អូនឱ្យបងចាំនៅទីនេះដោយស្ងៀមស្ងាត់

បងនឹកឃើញក្ដីស្នេហ៍នួនល្អង
ត្រកងថែថើបអង្អែល
ទឹកភ្នែកបងហូរមិនចេះអស់ឡើយ
រៀមរស់ហែលក្នុងសមុទ្រទុក្ខា
ពេលគេងសុបិនតែពុំមានន័យ
បងភ័យម្នាក់ឯងចំបែងចាំចាំនួនល្អង

歌词在下面...

不想看到广告?马上升级

បងបានឮស្នូរជើងដែលដើរមកជិត
បណ្ដាលឱ្យចិត្តបងត្រេកអរ
បងហៅឈ្មោះអូនខ្សឹបថាអូនអ្ហើយ!អូន
ហើយចាំតែអូនមកឱបបង
ពេលដែលមើលឃើញរូបរាងច្បាស់
ស្រាប់តែជាអ្នកដំណើរមិនដែលស្គាល់គ្នាសោះ

តើអូននឹងវិលមកវិញទេ?
តើបងគួរនៅចាំអូនឬទេ?
បងចេះតែគិតគិតក្នុងចិន្ដា
ថាត្រូវដោះស្រាយយ៉ាងណាទៅ?
ឱ!ស្នេហាខ្ញុំស្អប់និងស្រឡាញ់
តែចិត្តខ្ញុំចាញ់ចាញ់ទ្រាំចាំលុះគ្រាក្ស័យ

Writer(s): Siv Son

不想看到广告?马上升级

API Calls

从 Spotify 记录音乐?

将您的 Spotify 帐户连接到您的 Last.fm 帐户,通过任何设备或平台上的任何 Spotify 应用记录您所听的一切内容。

连接到 Spotify

关闭