歌词
សម្ដីមិនទៀងចិត្តល្អៀងប្រែប្រួល
ដូចចុងស្រល់ជ្រួលរេរាំសប្បាយ
ផាយឡើងផាត់ចុះតាមតែព្រះពាយ
រាយមាយឆើតឆាយគ្មានស្ដាយសតយ្យ
ឱ!ស្រីរូបល្អចិត្តដូចកិណី
ផិតប្ដីមានថ្មីស្រីអបលក្ខណ៍
បណ្ដើរបញ្ឈឺឲ្យក្ដៅអួលអាក់
គ្មានស្ដាយក្ដីស្ម័គ្រឋានសុខវិមាន
ណ្ហើយទៅក៏ទៅចុះស្រីចិត្តមច្ឆា
ហិចហែលគង្គាក្នុងសំណាញ់ព្រាន
សប្បាយអស់ចិត្តគេនឹងរុញច្រាន
ប្រែប្រាណអាស្រូវអសោចជួជាតិ
គ្មានស្ដាយស្រណោះអាឡោះប៉ុនល្អង
តាមក្ដៅប៉ុនប៉ងចង់តែពិឃាត
ណ្ហើយទប់កំហឹងខំប្រឹងស្មឹងស្មាធិ៍
ស្រីក្បត់ដាច់ខាតលាគ្រប់ៗជាតិ
ណ្ហើយទៅក៏ទៅចុះស្រីចិត្តមច្ឆា
ហិចហែលគង្គាក្នុងសំណាញ់ព្រាន
សប្បាយអស់ចិត្តគេនឹងរុញច្រាន
ប្រែប្រាណអាស្រូវអសោចជួជាតិ
គ្មានស្ដាយស្រណោះអាឡោះប៉ុនល្អង
តាមក្ដៅប៉ុនប៉ងចង់តែពិឃាត
ណ្ហើយទប់កំហឹងខំប្រឹងស្មឹងស្មាធិ៍
ស្រីក្បត់ដាច់ខាតលាគ្រប់ៗជាតិ