歌词
រៀមសូមជួបស្រី ត្រឹមតែជាតិហ្នឹង
ហេីយកុំរំពឹង ថាបានជួបគ្នា ជាថ្មី
ក្ដីស្នេហ៍ជូរចត់ឥតមានរស្មី
លេបថ្មលេបគ្រួស រស់ដូចអវចីយ៍
ទ្រាំលុះថ្ងៃដែលក្ស័យសង្ខារ
ជាតិនេះជួបស្រី ជាតិក្រេាយបង្អស់
ឥតស្ដាយស្រណោះ ពេលយើងលាបែក ពីគ្នា
ពេលយើងរួមរស់ រស់ក្នុងកម្មពៀរ
ស្គាល់ទុក្ខស្គាល់សេាក ទឹកភ្នែកគ្រប់គ្រា
ស៊ូរកំព្រាជាជាងមានគូរ
សង្ឃឹមថាបានឃើញពន្លឺស្នេហ៍
ខំថ្នាក់ ខំថ្នម ខំថែ
រក្សាស្នេហ៍ដែលរៀមតស៊ូ
ស្រាប់តែប្រែជាស្នេ៍ល្វីងចត់ជូរ
នេះហើយមេរៀនគ្មានគ្រូ
ស្នេហ៍គំរូដល់ជនអភ័ព្វ
បើស្លាប់ល្អជាងទ្រាំរស់ក្នុងទុក្ខ
ឆាប់ដល់ជាតិមុខ ប្រាថ្នាជួបស្នេហ៍ ដែលគាប់
រស់ដេាយត្រដរ ទាល់ក្រគ្មានទ្រព្យ
ជាជាងរស់នៅជាជនអភ័ព្វ
ជាទ្រនាប់នៃស្នេហ៍ឫស្យា