歌词
វីយ៉ូឡែតា វីយ៉ូឡែតា ឈ្មោះស្នេហាដែលចិន្ដាប្រាថ្នាចាំ
ឱកម្ម អើយកម្ម ទ្រាំចាំ យូរឆ្នាំមកហើយ វីយ៉ូឡែតាបុប្ផាកម្សត់
រៀមសន្មតថាមិនព្រាត់ពីត្រើណត្រើយ
សង្សារបងអើយ ម្ដេចឡើយ មិនឆ្លើយវាចា
រៀមសូមសួរចិត្ត តើគិតយ៉ាងណា
រៀមចាំទទួលវាចា វីយូឡែតា គ្រប់ពេលវេលា
វីយ៉ូឡែតាសង្សារឧត្តម រៀមទុក្ខធំ
បើសិនពុំបានពុំងារ មករួមជាគ្នាជាគ្នា នៅក្នុងជាតិនេះ
ភ្លេង
រៀមសន្មតថាមិនព្រាត់ពីត្រើណត្រើយ
សង្សារបងអើយ ម្ដេចឡើយ មិនឆ្លើយវាចា
រៀមសូមសួរចិត្ត តើគិតយ៉ាងណា
រៀមចាំទទួលវាចា វីយូឡែតា គ្រប់ពេលវេលា
វីយ៉ូឡែតាសង្សារឧត្តម រៀមទុក្ខធំ
បើសិនពុំបានពុំងារ មករួមជាគ្នាជាគ្នា នៅក្នុងជាតិនេះ
វីយ៉ូឡែតា...!!!