ល្វាចេកព្រាត់គូរ

歌词

អនិច្ចាល្វាចេកបែកគូគាប់
រាល់ពេលតែងធ្លាប់បានសាសង
ធ្លាប់បានឮពាក្យអូនបង
ឆ្លើយឆ្លងសាសងមេត្រីក្តីស្នេហា

ព្រលឹមញញឹមធ្លាប់ប្រលោម
គន់ឆោមអ៊ឺយ!រួចទើបចរយាត្រា
ស្វែងចំណីមកភោក្តា
ផល្លាអាហារជីវជាតិទុកឱ្យអូន

歌词在下面...

不想看到广告?马上升级

ស្រឡាញ់ណាស់ស្ទើរលេបបាន
មិនដែលរំខានក្រំស្រពោន
ឥឡូវប្រែព្រាត់បាត់ស្ងាត់សូន្យ
អូនអ៊ឺយ!ឱ្យរៀមរស់នៅដូចម្តេចបាន?

នៅតែបង្គងរងទឹកភ្នែក
តឹងទ្រូងស្ទើរបែកវិវេកប្រាណ
ម្នាក់ឯងវង្វេងក្រោមសុរិច្ឆាន
ឆ្នាំណានឹងបាន
ផុតកម្មជួបប្រាណវិញអ៊ឺយ!

Writer(s): Sinn Sisamouth Svay Sam Eua

不想看到广告?马上升级

API Calls

从 Spotify 记录音乐?

将您的 Spotify 帐户连接到您的 Last.fm 帐户,通过任何设备或平台上的任何 Spotify 应用记录您所听的一切内容。

连接到 Spotify

关闭