歌词
មិនហ៊ានប្រាប់គេទេ លួចស្នេហ៍តែក្នុងចិត្ត
ក្រែងគេឮ គេមិនអាណិត
ជីវិតមុខជាអស់សង្ឃឹមហើយ
សុខចិត្តតែនៅស្ងៀម ក្រំក្រៀមម៉្លេះទេ
ស៊ូតែលួចមើលមុខគេ
ថ្វីបើគេមិនដឹងខ្លួនសោះ
បើខ្ញុំដាច់ចិត្តប្រាប់គេថាស្នេហ៍
ខ្លាចគេថាទេ មិនចង់ឮសោះ
តែបើគេមើល ភ្នែកខ្ញុំស្រស់!ស្រស់!
ឃើញអស់ ស្នេហ៍ក្នុងចិត្តខ្ញុំ
ក្រឡេកមើលភ្នែកខ្ញុំ ឃើញខ្ញុំខំលួចស្នេហ៍
ឆ្លើយមុនមកអាណិតឬទេ?
មាសស្នេហ៍ ស្នេហ៍ខ្ញុំពួនក្នុងចិត្ត
មិនហ៊ានប្រាប់គេទេ លួចស្នេហ៍តែក្នុងចិត្ត
ក្រែងគេឮ គេមិនអាណិត
ជីវិតមុខជាអស់សង្ឃឹមហើយ
សុខចិត្តតែនៅស្ងៀម ក្រំក្រៀមម៉្លេះទេ
ស៊ូតែលួចមើលមុខគេ
ថ្វីបើគេមិនដឹងខ្លួនសោះ
បើខ្ញុំដាច់ចិត្តប្រាប់គេថាស្នេហ៍
ខ្លាចគេថាទេ មិនចង់ឮសោះ
តែបើគេមើល ភ្នែកខ្ញុំស្រស់!ស្រស់!
ឃើញអស់ ស្នេហ៍ក្នុងចិត្តខ្ញុំ
ក្រឡេកមើលភ្នែកខ្ញុំ ឃើញខ្ញុំខំលួចស្នេហ៍
ឆ្លើយមុនមកអាណិតឬទេ?
មាសស្នេហ៍ ស្នេហ៍ខ្ញុំពួនក្នុងចិត្ត