បើផ្ការីកថ្មី

歌词

បងសូមសួរស្រីថា ស្រឡាញ់បងទេ?
សូមមាសមេឆ្លើយប្រាប់ ឱ្យបានដឹងផង
កុំឱ្យរៀមខ្វល់រាល់ថ្ងៃ ព្រោះតែចិត្តស្នេហ៍នួនល្អង
ពេលដែលកន្លងទៅច្រើនខែថ្ងៃ

បងកើតទុក្ខចំបែងតែឯងឯកា បើរដូវវស្សាបុប្ផារីកថ្មី
បងសូមបេះយកផ្កា មកថ្នាក់ថ្នមដាក់លើហឫទ័យ
រាល់ពេលយប់ថ្ងៃ មិនឱ្យមានហ្មង

歌词在下面...

不想看到广告?马上升级

ភក្ត្រាផូរផង់ រៀមចង់តែបីឱបត្រកង
ញញឹមម្ដងៗ ឱ្យបងស្លុតអស់ទាំងស្មារតី
ស្រីអើយ! អូនស្រី ប្រណីមេត្តា
ដល់ចិន្ដាដែលប្រាថ្នាតែរូបអូន

បើសិនទឹកសន្សើម ព្រមស្រោចលើស្មៅ
ទោះជារដូវក្ដៅ ក៏មិនស្រពោន
ស្មៅដូចរូបបង ក៏ត្រូវបានរស់ ព្រោះសន្សើមអូន
មិនក្រៀមស្រពោន អស់មួយជីវិត

បងកើតទុក្ខចំបែងតែឯងឯកា បើរដូវវស្សាបុប្ផារីកថ្មី
បងសូមបេះយកផ្កា មកថ្នាក់ថ្នមដាក់លើហឫទ័យ
រាល់ពេលយប់ថ្ងៃ មិនឱ្យមានហ្មង

បើសិនទឹកសន្សើម ព្រមស្រោចលើស្មៅ
ទោះជារដូវក្ដៅ ក៏មិនស្រពោន
ស្មៅដូចរូបបង ក៏ត្រូវបានរស់ ព្រោះសន្សើមអូន
មិនក្រៀមស្រពោន អស់មួយជីវិត

Writer(s): Long Bovith

不想看到广告?马上升级

API Calls

从 Spotify 记录音乐?

将您的 Spotify 帐户连接到您的 Last.fm 帐户,通过任何设备或平台上的任何 Spotify 应用记录您所听的一切内容。

连接到 Spotify

关闭