歌词
នៅតែស្ម័គ្រៗ ជំពាក់ចិត្ត ឥតបែកបែរ
រៀមសូមប្រគល់ សេចក្តីស្នេហ៍ នឹងពុំងា
នៅតែចាំ ចាំជួបជួន ស្ងួនពន្លកគាប់ទ័យា
រៀមនៅតែផ្សង ចាំដួងចន្ទ្រា ជាគូគ្រង
តែចន្ទរះ ខ្ពស់ណាស់ហើយ
ឱ! ចន្ទអឺយ! អាសូរផង
ប្រណីបង ដែលរង់ចាំចន្ទ្រា...
នៅតែស្តាយៗ ខ្វល់ក្នុងកាយ ដូចកល្យវិប្បវាស
បងសែនស្រណោះ ស្រស់ពៅពុំងា គ្រាព្រាត់ទៅ
តែចន្ទរះ ខ្ពស់ណាស់ហើយ
ឱ! ចន្ទអឺយ! អាសូរផង
ប្រណីបង ដែលរង់ចាំចន្ទ្រា...
នៅតែស្តាយៗ ខ្វល់ក្នុងកាយ ដូចកល្យវិប្បវាស
បងសែនស្រណោះ ស្រស់ពៅពុំងា គ្រាព្រាត់ទៅ