តឺងទ្រូងខ្លាំងណាស់

歌词

តឹងទ្រូងខ្លាំងណាស់ គួរខ្មាសគួររៀងគួរខ្លាច
ជួនជោរជួននាច ឥតពិចារណា
អាសូរខ្លួនពេក រែកពុនស្នេហា
ដោយជឿជាក់ថា ស្នេហាបរិសុទ្ធ

ខំស្ម័គ្រខំស្មោះ មិនហ៊ានឱ្យទាស់មួយគ្រា
មិនខ្លាចវេទនា មិនរាពិរុទ្ធ
ស្នេហ៍លើពុំងា គ្មានគ្រាបំផុត
គ្មានពេលរលត់ រលាយទេស្រី

歌词在下面...

不想看到广告?马上升级

ឥឡូវបើថ្ងៃ ប្រែរះខាងលិច
ឱ្យខ្ញុំទ្រាំធ្មេច បានដែរឬអ្វី?
ធម្មជាតិប្រែខុស ក៏ព្រោះតែស្រី
កុំតូចចិត្តថ្វី នឹងន័យវាសនា

ទោះចំណងតឹង ក៏ប្រឹងបម្រះឱ្យបាន
កុំឱ្យក្ស័យប្រាណ ក្នុងជ្រោះតណ្ហា
កាត់សាច់មួយដុំ បោះចោលឱ្យខ្លា
ឱ្យតែអាត្មា ផុតកម្មពៀរអឺយ!

Writer(s): Sinn Sisamouth, Voy Ho, Svay Sam Eua, Mer Bun, Has Salan

不想看到广告?马上升级

API Calls

从 Spotify 记录音乐?

将您的 Spotify 帐户连接到您的 Last.fm 帐户,通过任何设备或平台上的任何 Spotify 应用记录您所听的一切内容。

连接到 Spotify

关闭