歌词
យប់យន់ស្ងាត់សូន្យ អូននឹកបងទេ អើយ
យប់នេះដួងខែ រះតែម្នាក់ឯង
ព្រួយអើយព្រួយ កណ្ដោចកណ្ដែង
អូនអើយអូន បងនៅម្នាក់ឯង
ឱ្យបងថ្លែង ទុក្ខប្រាប់អ្នកណា
ស្រលាញ់គ្នាណាស់ យើងទាំងពីរប្រាណ អើយ
បាត់មុខមិនបាន រលឹកនឹកគ្នា
ដូចជាយប់ ពឹងដួងច័ន្ទ្រា ដូចមច្ឆាពឹងគង្គា
ឱ!ពុំងារ បងនឹកអូនណាស់
ឱះឱ!ធម្មជាតិ ពេលរាត្រីស្ងាត់
ខ្ញុំមានវិបត្តិ ឱ្យចិត្តកាត់យ៉ាងណា ហុឺ
បើតាមមាតា គឺត្រូវបែកសង្សារ
បែកទាំងឱរ៉ា អួលណែន
ចិត្តបងដដែល ដូចពាក្យបងស្បថ អើយ
មិនដែលនឹកក្បត់ បន្តិចសោះឡើយ
ដួងចិត្តបង ជូនអូនអស់ហើយ
គ្មានអ្វីឡើយ ក្រៅពីស្រឡាញ់
គឺស្រលាញ់ ពេញមួយជីវិត
នឹកឃើញទាំងអស់ អនុស្សាវរីយ៍ អើយ
ដែលយើងទាំងពីរ ខំសាងសន្សំ
មេឃរលាយ ឬភ្នំរលំ ក៏មិនអាចបង្ខំចិត្តខ្ញុំ
ឱ្យភ្លេចមុំបានឡើយ៕