歌词
គេងយោលអង្រឹង ទន្ទឹងមើលផ្លូវ
ថ្ងៃលិច ផុតទៅ
អាសូរស្រីពៅ នៅតែរង់ចាំ
ចន្ទរះមាត់ទឹក នឹកអស់បណ្តាំ
រលកទន្លេគគ្រាំ
ទួញយំឱ្យទ្រាំ នឹងកម្មវាសនា
ចង់ជួបជានិច្ច រាល់ថ្ងៃលិចទៅ
ចង់ជួប ណាស់ពៅ
លង់លុះឥឡូវ នៅតែប្រាថ្នា
ខាំធ្មេញតឹងទ្រូង ទូងចិត្តខ្លោចផ្សា
សង្គ្រាមនៃចិត្តគ្រួសារ
ប្រហារស្នេហ៍យើង ក្នុងភ្លើងគ្មានផ្សែង
ទោះខ្នោះច្រវាក់ ដាក់បងយ៉ាងណា
តែចិត្តស្នេហា
នៅតែស្រវា ហោះជួបគ្មានក្រែង
ស្លាប់ត្រូវគ្រាប់ចុះ ឱ្យអស់ចំបែង
គ្មានខ្លាចទេដាវលំពែង
តាក់តែងជាថ្មី ជួបគ្នាណាពៅ
ជួបរាល់ថ្ងៃលិច ឱ្យភ្លេចម្តេចបាន
ទូកតូចកល្យាណ
ធ្លាប់ចែវកំសាន ជិតពេលយប់ជ្រៅ
បើបងជាគ្រុឌ រត់ឆក់ឥឡូវ
បំបាំងកាយបងនិងពៅ
ផុតភ្នែកសត្រូវ រស់នៅ សុខសាន្ត