歌词
គ្ហោដ្ហាឌ្ហី... គ្ហោដ្ហាឌ្ហី... គ្ហោដ្ហាឌ្ហី
គ្ហោដ្ហាឌ្ហីនារីមានលក្ខណ៍
រៀមប៉ងស្ម័គ្រលើនួន អ្នកយូរមកហើយ
ដឹងខ្លួនឬនៅណាពៅមាសបង
ប្រណីឆ្លងឆ្លើយឲរៀមបានស្បើយទុក្ខា
គ្ហោដ្ហាឌ្ហីនារីមានឆោម
ល្អទាំងព្រមស័ក្តិសម គ្មានទាស់ត្រង់ណា
ល្អសមសព៏ាង្គឫករាងទន់ភ្លន់
គយគន់កាលណា ចិន្ដារំជួលពេកក្រៃ
បើអូនអាណិតដកល់ចិត្តរៀមរ៉ា
មេត្តាឆ្លើយមកណាស្រី
ឲរៀមអស់ខ្វល់ៗក្នុងហឫទ័យ
រង់ចាំសម្ដីនួនល្អង
គ្ហោដ្ហាឌ្ហីនារីមានស្នេហ៍
ស្រស់ម៉្លេះទេ ដូចខែដែលរះពេញវង់
បើសិនមិនបានប្រាណកែវពុំងា
មកជាគូគ្រងនោះបងសុខចិត្តតែក្ស័យ
គ្ហោដ្ហាឌ្ហីនារីមានស្នេហ៍
ស្រស់ម៉្លេះទេ ដូចខែដែលរះពេញវង់
បើសិនមិនបាន ប្រាណកែងពុំងា
មកជាគូគ្រងនោះ បងសុខចិត្តតែក្ស័យ
គ្ហោដ្ហាឌ្ហី... គ្ហោដ្ហាឌ្ហី