歌词
គីរីនារីដែល ខ្ញុំគេងស្រម៉ៃ
មិនគិតមានថ្ងៃ បានជួបថ្លៃ សោះ
កាលដើមមិនទាន់ជួបភ័ក្រ ឮឈ្មោះ
ពីរោះ តែស្មានចិត្តរឹង ដូចឈ្មោះអូន
ឥឡូវគីរី ធ្លាក់ដល់ដៃបងហើយ
អូនអើយកុំព្រួយខ្លាចបងណាស់ ស្ងួន
ខ្លាចមួយតែស្រីបំភ្លេចបងសូន្យ
នួនល្អងអូនជឿចិត្តបងចុះណាថ្លៃ
ព្យុះភ្លៀងផ្គរ បង្អោរខ្លាំងម្ដេចក្ដី
មិនអាចរំលាយគីរី បានទេពិសី
បងសុំចិត្ត មិនរ៉េដូចឈ្មោះថ្លៃ
គ្មានប្រាថ្នាអ្វី លើសនេះទេ
ទោះធ្ងន់ប៉ុន្មានបងទ្រាំបានណាអូន
ឱបជាប់ដើមទ្រូងមិនឱ្យឃ្លាតឃ្លា
ស៊ូរង់ឧបសគ្គ តែកុំព្រាត់គ្នា
គីរី ប៉ុណ្ណឹងអូនល្មម យល់បងហើយ
ព្យុះភ្លៀងផ្គរ បង្អោរខ្លាំងម្ដេចក្ដី
មិនអាចរំលាយគីរី បានទេពិសី
បងសុំចិត្ត មិនរ៉េដូចឈ្មោះថ្លៃ
គ្មានប្រាថ្នាអ្វី លើសនេះទេ
ទោះធ្ងន់ប៉ុន្មានបងទ្រាំបានណាអូន
ឱបជាប់ដើមទ្រូងមិនឱ្យឃ្លាតឃ្លា
ស៊ូរង់ឧបសគ្គ តែកុំព្រាត់គ្នា
គីរី ប៉ុណ្ណឹងអូនល្មម យល់បងហើយ