ខ្យល់រំភើយមាត់ទន្លេ

歌词

រំភើយខ្យល់បក់រហើយ
ខ្យល់បក់រហើយ នាំឲ្យរសាយក្ដីទុក្ខា
មើលឆ្នេរជលសា ឱរារីករាយក្រៃ

ហូរទៅទឹកពុំឈប់នៅ
ទឹកពុំឈប់នៅ ទឹកហូរៗទៅដាច់អាល័យ
ហូរកាត់ដងព្រៃ រាល់ថ្ងៃគ្មានត្រឡប់

មើលទឹករលកបក់បោកពុំមានពេលឈប់
អាកាសប្រែផ្លាស់ស្អុះស្អាប់
ខ្វល់ខ្វាយនឹកស្ដាយអាល័យម្ល៉េះណា

ខ្លួនអើយខ្លោចផ្សាឯកាគ្មានគ្នា
សែនឆ្ងាយដីដ៏អន្លាយ
ព្រៃវែងអន្លាយ មើលមេឃខ្ពស់ឆ្ងាយពីពសុធា
ដូចស្ងួនពុំងា ឆ្ងាយគ្នានឹងរូបបង៕

Writer(s): Sinn Sisamouth

API Calls

从 Spotify 记录音乐?

将您的 Spotify 帐户连接到您的 Last.fm 帐户,通过任何设备或平台上的任何 Spotify 应用记录您所听的一切内容。

连接到 Spotify

关闭