歌词
កុលាបដូនទាវរៀមសែនស្រណោះ
ល្អទាំងរូបទាំងឈ្មោះ
តែទាស់កុលាប ចិត្ដឥតប្រណី
ឃើញបងពិការ អូនយល់ថាបងរស់គ្មានន័យ
បានជាស្រី មិនភ្ជាប់និស្ស័យវាសនា
អភ័ព្វណាស់ខ្ញុំ តាំងពីកំណើត
ទេវតាលោកបង្កើត
ដាក់ទោសរូបខ្ញុំ ឱ្យខ្ញុំពិការ
ឬខ្ញុំមានបាប បានកុលាបដាក់ទោសស្នេហា
គ្មានមេត្ដា ឱ្យបងខ្លោចផ្សារាល់ថ្ងៃ
ឱ! កុលាបអើយ ម្ដេចឡើយមិនអាសូរបង
សូមផ្ញើរវាសនាផង ចម្លងបងកាន់ភពថ្មី
ឬអូនដាច់ចិត្ដ ឯបងរឹតតែអាល័យ
រាល់យប់ថ្ងៃ គេងផ្សងតែវាសនាកម្ម
ចង់ត្រហោយំ ឱ្យបែកឱរា
ព្រោះតែរូបពិការ
បានតែប្រាថ្នាចិន្ដាប្រេះស្រាំ
មានតែចម្រៀង
ខំស្រែកច្រៀងអង្វរផ្ដែផ្ដាំ
ស៊ូទ្រាំចាំ អូនអើយចាំអូនមេត្ដា
ឱ! កុលាបអើយ ម្ដេចឡើយមិនអាសូរបង
សូមផ្ញើរវាសនាផង ចម្លងបងកាន់ភពថ្មី
ឬអូនដាច់ចិត្ដ ឯបងរឹតតែអាល័យ
រាល់យប់ថ្ងៃ គេងផ្សងតែវាសនាកម្ម
ចង់ត្រហោយំ ឱ្យបែកឱរា
ព្រោះតែរូបពិការ
បានតែប្រាថ្នាចិន្ដាប្រេះស្រាំ
មានតែចម្រៀង
ខំស្រែកច្រៀងអង្វរផ្ដែផ្ដាំ
ស៊ូទ្រាំចាំ អូនអើយចាំអូនមេត្ដា