歌词
សម្លក់សម្លឹង ខឹងរឿងអ្វី?
សូមតែពៅស្តី កុំនៅស្ងៀមច្នេះណា
ប្រាប់ចុះប្រាប់ចុះ កុំឱ្យប្រុសសង្កា
ឬមួយស្នេហា ស្អប់បងហើយ
រៀបពិតជាស្មោះ ឥតដោះដៃ
កែវកុំសង្ស័យ ថាចិត្តប្រែកន្តើយ
បើជឿសម្បថ ក៏រៀមហ៊ានស្បថឱ្យ
សូមតែពៅឆ្លើយ ប្រាប់មកចុះ
ត្រូវការយ៉ាងណា វាចាទៅ
បើសិនស្រីពៅ នៅសន្តោស
ម្តេចមកផ្ដាច់ចិត្ត ពុំមានគិតស្រណោះ
ឬអាងសម្រស់ ថាស្រស់ភុំផាន
កុំអាលខឹងភ្លាម សម្លាញ់ចិត្ត
ក្រែងធ្លោយគំនិត នាំឱ្យតែខកប្រាណ
សន្សំទឹកភ្នែក រែកយកទៅនិព្វាន
នោះទើបដឹងប្រាណ ថាខុសហើយ
ត្រូវការយ៉ាងណា វាចាទៅ
បើសិនស្រីពៅ នៅសន្តោស
ម្តេចមកផ្ដាច់ចិត្ត ពុំមានគិតស្រណោះ
ឬអាងសម្រស់ ថាស្រស់ភុំផាន
កុំអាលខឹងភ្លាម សម្លាញ់ចិត្ត
ក្រែងធ្លោយគំនិត នាំឱ្យតែខកប្រាណ
សន្សំទឹកភ្នែក រែកយកទៅនិព្វាន
នោះទើបដឹងប្រាណ ថាខុសហើយ
ហុឺ! ហុឺ! ហុឺ!