歌词
នឹកឃើញ យប់ម្សិលមិញ
ពិតពេញ មួយរាត្រី
ខ្ញុំស្រវឹងស្រា ភ្លេចស្មារតី
ភ្លេចអស់អ្វីៗ ភ្លេចទាំងសម្តីដែលបានវាចា
ស្រវាំងនេត្រា មើលអ្វីមិនយល់
ហើយខ្ញុំនឹកឆ្ងល់ តើរឿងអ្វីបានជា
ខ្ញុំ! ផឹកស្រាស្រវឹងដូច្នេះ
បើខ្ញុំមិនចេះ ទាំងផឹកផង
ទឹកភ្នែក ខ្ញុំក៏ហូរ
ហូរទាំង ក្តីមួរហ្មង
ហូរមកទាំងមិន ដឹងខ្លួនផង
តើទឹកភ្នែកខ្ញុំស្រក់ទាំងក្រៀមក្រំ យំព្រោះរឿងអ្វី
អាសូរខ្លួនស្រី ឥតទីពំនាក់
រាត្រីត្រជាក់ធ្លាក់ជំនោរ
ឱ!ខ្លួន អើយចុះម្តេចឡើយអភ័ព្វម្លេះ
ទ្រូងតឹងស្ទើប្រេះ ព្រោះរឿងអ្វី
ទឹកភ្នែក ខ្ញុំក៏ហូរ
ហូរទាំង ក្តីមួរហ្មង
ហូរមកទាំងមិន ដឹងខ្លួនផង
តើទឹកភ្នែកខ្ញុំស្រក់ទាំងក្រៀមក្រំ យំព្រោះរឿងអ្វី
អាសូរខ្លួនស្រី ឥតទីពំនាក់
រាត្រីត្រជាក់ធ្លាក់ជំនោរ ឱ!ខ្លួន
អើយ! ចុះម្តេចឡើយអភ័ព្វម្លេះ
ទ្រូងតឹងស្ទើប្រេះ ព្រោះរឿងអ្វី