歌词
ពេលអូនឃ្លាតឆ្ងាយ រៀមឆ្ងាយកាយធ្លាប់បីបម
ពេលអូនឃ្លាតឆ្ងាយ រៀមឆ្ងាយកាយថ្នាក់ថ្នម
ការដើរកម្សាន្ត បងបានខំប្រឹងតម
មិនដែលខូចទេ តំណមស្នេហា
អូននឹកតែស្រី ឮតែសំដីល្វើយ! ល្វើយ!
នឹកត្រេកត្រអាល ច្រាស់ច្រាល់តែឯកា
ស្ទុះចេញស្ទុះចូល ប្រមូលក្តោបតណ្ហា
មិនដែលខូចការ
ទេណា... ព្រលឹង
អូនឃើញទេ ស្នេហា... បង
រៀមរឹតចង ចងចំណងយ៉ាងតឹង
បងស្រឡាញ់ ស្រឡាញ់អូនយ៉ាងហ្នឹង
គេដឹង គេឮ គ្រប់គ្រប់គ្នា
រស់គ្មានអូន គឺរៀមសូន្យសង្ខារ
រស់យ៉ាងណា គ្មានស្នេហាពុំងា
បងស្រឡាញ់ ស្រឡាញ់អូនគ្រប់គ្រា
ដូចជាស្ងួនភ្ងា ដឹងស្រាប់ហើយ
អូនឃើញទេ ស្នេហាបង
រៀមរឹតចង ចងចំណងយ៉ាងតឹង
បងស្រឡាញ់ ស្រឡាញ់អូនយ៉ាងហ្នឹង
គេដឹងគេឮ គ្រប់គ្រប់គ្នា
រស់គ្មានអូន គឺរៀមសូន្យសង្ខារ
រស់យ៉ាងណា គ្មានស្នេហាពុំងា
បងស្រឡាញ់ ស្រឡាញ់អូនគ្រប់គ្រា
ដូចជាស្ងួនភ្ងា ដឹងស្រាប់ហើយ
បងខំតមគ្រប់យ៉ាង ដើម្បីអូន
បងតម ដើម្បីអូន
បងតម ដើម្បីអូន
បងតម