歌词
សារិកា ថ្លែងវាចាជាចម្រៀង
ក្រលួចកួចថ្ងូរ សូរសៀង
ប្រៀបព្រៀងជារឿងស្នេហ៍ថ្មី
សារិកា មានវាសនាត្រាប្រណី
ស្រេកឃ្លានចង់បានសេរី
ដោះកម្មរាសីផុតកម្ម
សារិកាអើយ ខ្ញុំនេះហើយដែលរង់ចាំ
ចង់រស់ ចង់រួម ចង់ថ្នមរាប់រយខែឆ្នាំ
ចិត្តស៊ូទ្រាំ ចាំតែស្នេហ៍
សារិកា សូមមេត្តាច្រៀងបំពេ
បីបមថ្នាក់ថ្នមលោមស្នេហ៍
ដែលខ្ញុំខំថែយូរហើយ
សារិកាអើយ ខ្ញុំនេះហើយដែលរង់ចាំ
ចង់រស់ ចង់រួម ចង់ថ្នមរាប់រយខែឆ្នាំ
ចិត្តស៊ូទ្រាំ ចាំតែស្នេហ៍
សារិកា សូមមេត្តាច្រៀងបំពេ
បីបមថ្នាក់ថ្នមលោមស្នេហ៍
ដែលខ្ញុំខំថែយូរហើយ
ដែលខ្ញុំខំថែយូរហើយ
ដែលខ្ញុំខំថែយូរហើយ