ស្អែកហើយស្អែកទៀត

歌词

ទិវានេះភ្លឺថ្លា
ចន្ទ្រារះខ្ពស់សន្លឹម
អូនគេងសង្ឃឹមថាបានជួបគ្នា
ខែទេរទៅ ទេរទៅ
យប់ជ្រៅណាស់
អូនគេងសោកាពេកកន្លង

គន់មើលចន្ទ្រា
ចន្ទធ្វើមិនដឹង
ទ្រូងអូនរែងតឹងនឹកបង
ឱ! ដួងចន្ទអឺយ!
ឱ! ដួងចន្ទអឺយ!
ម្តេចឡើយអ្នកមិនទៅប្រាប់បងផង?
ឱ្យខ្ញុំសៅហ្មងម្នាក់ឯង

歌词在下面...

不想看到广告?马上升级

ឃ្លាតហើយ ឃ្លាតទៅឆ្ងាយ
ឃ្លាតឆ្ងាយ ឆ្ងាយដាច់សង្វែង
អូននៅម្នាក់ឯង រែងខ្លោចផ្សា
នឹកប្រុសបង នួនល្អងធ្វើយ៉ាងណា?
ឱះឱ! ស្នេហាខ្ញុំអឺយ!

សូរសៀងសត្វយំ
រងំឆ្លងឆ្លើយ
អូនគ្មានចម្លើយសាសង
វិលវិញមកបង
វិលវិញមកបង
អូនយំព្រោះតែនឹករូបនួនល្អង
ចង់បានជួបបងរាល់យប់ថ្ងៃ

ស្អែកហើយស្អែកមួយទៀត
ថាឆ្លៀតប្រើពាក្យសង្សារ
កុំសោយសោកាណាមាសបង
ស្អែកមួយហើយមួយទៀតមួយពាន់ដង
នួនល្អងយើងគង់បានជួបគ្នា

យប់ជ្រៅណាស់ហើយ ស្រមៃដូចជា
បានសាសងគ្នានឹងបង
អូនយំកន្លង
អូនយំកន្លង
អូនយំព្រោះតែនឹករូបនួនល្អង
ចង់បានជួបបងរាល់យប់ថ្ងៃ

Writer(s): Huoy Meas

不想看到广告?马上升级

API Calls

从 Spotify 记录音乐?

将您的 Spotify 帐户连接到您的 Last.fm 帐户,通过任何设备或平台上的任何 Spotify 应用记录您所听的一切内容。

连接到 Spotify

关闭