ក្រោមម្លប់ដូងកំពង់សោម

歌词

ចន្ទរះចុងខ្នើត អើតពីទ្រូងព្រៃ
ស្រមោលដូងលៃ ចោលម្លប់គ្របស្នេហ៍
លើផែនថ្មដា ឆ្នេរសមុទ្រខ្មែរ
ជំនោរឥតល្ហែ បក់ពី កោះរ៉ុង

ក្រុងកំពង់សោម ស្នោងឋានតុសិត
វិថីបែនបទ ផ្នត់ខ្នងភុជង្គ
បងជាទេសចរណ៍ ប្រៀបបានកន្លង់
មិនផ្អៀងបង្គង ដើរផ្សងទាំងស្មាន

អូនអឺយ! កុំព្រួយ ស្នេហ៍មួយដំណើរ
អ្នកភូមិឃ្លាំងលើ ចាំមើលតាមដាន
បើអូនដាច់ចិត្ត ឱ្យបងខកប្រាណ
ញាតិផងព្រេងលាន ទិទៀនបងហើយ

យប់នេះអូនស្បថ ស្មោះហ្នឹងប្រុសពៅ
បង់បត់យាយម៉ៅ ជួយចាំសម្ដី
ពាក្យល្អគ្រប់ដប់ ក្រោមម្លប់ដូងលៃ
សូមឱ្យមានន័យ លុះថ្ងៃអវសាន

អូនអឺយ! កុំព្រួយ ស្នេហ៍មួយដំណើរ
អ្នកភូមិឃ្លាំងលើ ចាំមើលតាមដាន
បើអូនដាច់ចិត្ត ឱ្យបងខកប្រាណ
ញាតិផងព្រេងលាន ទិទៀនបងហើយ

យប់នេះអូនស្បថ ស្មោះហ្នឹងប្រុសពៅ
បង់បត់យាយម៉ៅ ជួយចាំសម្ដី
ពាក្យល្អគ្រប់ដប់ ក្រោមម្លប់ដូងលៃ
សូមឱ្យមានន័យ លុះថ្ងៃអវសាន

API Calls

从 Spotify 记录音乐?

将您的 Spotify 帐户连接到您的 Last.fm 帐户,通过任何设备或平台上的任何 Spotify 应用记录您所听的一切内容。

连接到 Spotify

关闭