歌词
សែនស្រណោះ ដល់បឹងកាវ៉ាន់សូឡូ
ស្រណោះទឹកហូរ រងំ
ស្រណោះធម្មជាតិ មនោរម្យ
តើខ្ញុំបំភ្លេច ម្ដេចបាន
ខ្យល់បក់បោក រលកបោកឆ្ងាយឆ្ងាយទៅ
ដូចព្រាត់ពីពៅកល្យាណ
តែចិត្ដជីវិតគិតស្មាន
ជួបវិញមិនខាន ឡើយណា
សាយ័ណ្ហ យាងទៅហើយ
ចិត្តអើយខ្លោចផ្សា
មិនចង់ឃ្លាតឃ្លា
ទន្លេសោភា ក្រុងជ្វាចាកឆ្ងាយ
បឹងកាវ៉ាន់ កាវ៉ាន់សូឡូ
ដួងចិត្តកួចថ្ងូរសោកស្តាយ
ស្រមៃអាល័យ គ្មានណាយ
មិនចង់ឃ្លាតឆ្ងាយ ឡើយណា
សាយ័ណ្ហ យាងទៅហើយ
ចិត្តអើយខ្លោចផ្សា មិនចង់ឃ្លាតឃ្លា
ទន្លេសោភា ក្រុងជ្វាចាកឆ្ងាយ
បឹងកាវ៉ាន់ កាវ៉ាន់សូឡូ
ដួងចិត្តកួចថ្ងូរសោកស្តាយ
ស្រមៃអាល័យ គ្មានណាយ
មិនចង់ឃ្លាតឆ្ងាយ ឡើយណា
មិនចង់ឃ្លាតឆ្ងាយ ឡើយណា