歌词
ដូននាគបាណន់ក្រពើ សំពៅ
ត្រែងដំអឺយ ណាក់ស្តៅ
អនុស្សាវរីយ៏ ស្ទឹងពេជ្រចិន្តា
យើងឃ្លាតគ្នាឆ្ងាយ អាល័យអឺយភក្ត្រា
ស្តាយសួនអឺយ កុមារ
ខ្ញុំអើ្ហយថ្ងៃណា នឹងបានជួបវិញ
ប៉ៃលិនអូរតង តាមដង ព្រៃធំ
ខាប៉ាតអឺ ចិនយំ
នៅតាមដងភ្នំ ជំរំសោធី
ប៉ាហីអូនអើ្ហយ យើងធ្លាប់អឺយជួបគ្នា
ក្រោមដួង ចន្រ្ទា
ថ្នាក់ថ្នមពុំងា ឱបត្រកងបី
ស្ពានយោល បាកាត ធ្លាប់នាំស្រីទៅ
ភ្នំយ៉ាតចាំនូវ ពាក្យពេចន៏មេត្រី
ពាក្យដែលអើអូនស្បថ
ថាស្ម័គ្រភក្តី
ឥឡូវអ្វីអ្វី ស្រីបំភ្លេចអស់
ស្ម័គ្របង ម្តេចកើតរូបគេ ឆើតឆាយ
គេមានអើប្រាក់ចាយ
ស្តាយអ្វីរូបបង ក្រគ្មានអ្វីសោះ
ក្របុណ្យ ក្រស័ក្ត ក្រប្រាក់ គ្មានយស
មិននឹក ស្មានសោះ
ស្នេហាដែលស្មោះ ប្រែជាអស់សង្ឃឹម
ស្ពានយោលបាកាត ធ្លាប់នាំស្រីទៅ
ភ្នំយ៉ាតចាំនូវ ពាក្យពេចន៏មេត្រី
ពាក្យដែលអើអូនស្បថ ថាស្ម័គ្រភក្តី
ឥឡូវអ្វីអ្វី ស្រីបំភ្លេចអស់
ស្ម័គ្របង ម្តេចកើតរួបគេ ឆើតឆាយ
គេមានអើប្រាក់ចាយ
ស្តាយអ្វី រូបបង ក្រគ្មាន អ្វីសោះ
ក្របុណ្យ ក្រស័ក្ត ក្រប្រាក់ គ្មានយស
មិននឹក ស្មានសោះ
ស្នេហាដែលស្មោះ ប្រែជាអស់សង្ឃឹម