Låttexter
តឹងទ្រូងខ្លាំងណាស់ គួរខ្មាសគួររៀង
គួរ! ខ្លាច
ជួនជោរជួននាច ឥត
ពិចារណា
អាសូរ ខ្លួនពេក
រែកពុន ស្នេហា
ដោយជឿជាក់ថា ស្នេហាបរិសុទ្ធ
ខំស្ម័គ្រខំស្មោះ មិនហ៊ានឱ្យទាស់មួយគ្រា
មិនខ្លាចវេទនា មិនរាពិរុទ្ធ
ស្នេហ៍លើពុំងា គ្មានគ្រាបំផុត
គ្មានពេលរលត់ រលាយ
ទេ! ស្រី
ឥឡូវបើថ្ងៃ ប្រែរះខាងលិច
ឱ្យខ្ញុំទ្រាំធ្មេច បានដែរឬអ្វី?
ធម្មជាតិប្រែខុស ក៏ព្រោះតែស្រី
កុំតូចចិត្តថ្វី នឹងន័យវាសនា
ទោះចំណងតឹង ក៏ប្រឹងបម្រះឱ្យបាន
កុំឱ្យក្ស័យប្រាណ ក្នុងជ្រោះតណ្ហា
កាត់សាច់មួយដុំ បោះចោលឱ្យខ្លា
ឱ្យតែអាត្មា ផុតកម្មពៀរអឺយ!