កាត់ចិត្តទាំងអាល័យ

Låttexter

អនិច្ចាសង្ខារ
ស្នេហាមិនទៀង
ជួនរាំងជួនភ្លៀង
មិនទៀងសោះឡើយ
មិនថាមនុស្សសត្វ
ក្តីវិបត្តិមានគ្រប់អាត្មា

មិនយល់ទាល់សោះ
រស់ក្នុងជាតិនេះ
ទ្រូងអឺយ! ស្ទើរប្រេះ
ព្រោះជីវិតអភ័ព្វ
ជីវិតស្នេហា
មានអាថ៌កំបាំង
ឱ្យទ្រូងញាប់ញ័រចំប្រប់
ខំរំងាប់ក្តីអាល័យ

Låttexten fortsätter nedan ...

Vill du inte se annonser? Uppgradera nu

សុខចិត្តលះបង់
ត្រងត្រាប់តាមកម្ម
ទ្រូងអឺយ! ទ្រូងខ្ញុំ
ក្រៀមក្រំស្ទើរក្សិណក្ស័យ
ស៊ូតែលះបង់ចាកចោលក្ដីសុខ
ទទួលទុក្ខទាំងភក្ដី
រីងរៃតាមព្រេងវាសនា

គិតទៅរឿងរ៉ាវក្ដីស្នេហ៍
មិនចេះចប់ទេ
ស្នេហ៍រយពាន់យ៉ាង
នៅក្នុងលោកា
រឿងស្នេហ៍អភ័ព្វ
គួរស្អប់ក្រៃណា
ចិន្ដាប្រាថ្នា
ជៀសឆ្ងាយរៀងរៀង

បើរស់រងកម្មប្រចាំរាល់ថ្ងៃ
នាំខ្មាសភពផែនដី
ស៊ូក្ស័យប្រសើរជាង
ជីវិតរស់នៅ
អាស្រូវយ៉ាងនេះ
គួរខ្មាសគួរផ្លាស់គួររាង
នឹងជីវិតអាថ៌កំបាំង
ជីវិតអាថ៌កំបាំង...
កាត់ចិត្តទាំងអាល័យ
អាល័យ
អាល័យ

Writer(s): Long, Kim Sam Ell, Has Salan

Vill du inte se annonser? Uppgradera nu

API Calls

Skrobbla från Spotify?

Anslut ditt Spotify-konto till ditt Last.fm-konto och skrobbla allt du lyssnar på från alla Spotify-appar på alla enheter eller plattformar.

Anslut till Spotify

Avvisa