ទឹកភ្នែកក្តាមស្រែ

Låttexter

ប្តី អើយ!
នៅ ទីណា?
អូនបីកូន មករកបងហើយ
ម្តេចមិនឃើញឆ្លើយ
ប្តីអើយ នៅទី... ណា?

ឱ! ប្តីខាន់ស្លា មេបាចាស់ទុំ
ភ្លេងការ ឈ្លោះគ្នារងំ
ប្រគុំ ជាបទសោកា
ឱ! អ្នកកវី ល្បីល្បាញភ្លេងបារ
ធ្លាប់ច្រៀង ធ្លាប់ថា
ឱបរឹតសង្សារ ភ្លេចកូននិងខ្ញុំ

Låttexten fortsätter nedan ...

Vill du inte se annonser? Uppgradera nu

ឱ! សែនស្តាយណាស់ ពេលដែលកន្លង
រឿងដែលខុសឆ្គង
ចងក្រងដោយសារ ចាស់ទុំ
ឱ្យខ្ញុំរៀបការ នឹងប្រុសចិត្តឃ្មុំ
ក្រេបហើយ បោះបង់
រូបខ្ញុំឱ្យក្រៀមស្រពោន ខ្លោចផ្សា

ឱ! ព្រហ្មលិខិត កម្រិតលោកអើយ
បង្កើតខ្ញុំហើយ ម្តេចមិនមេត្តា
មិនមើលមុខមនុស្ស មិនមើលសាវតា
ប្រុសចិត្តសាវា ស្រីរាប់មិនអស់

មានតែ ទឹកភ្នែកស្រែកអង្វរប្តី
ក្តាមស្រែ ទាសី ប្តីអើយ
ម្តេចក៏មិនអាឡោះ
ក្តាមស្រែ ភក្តី ស្វាមីឥតខ្ចោះ
ក្តាមស្រែនៅស្មោះ
ព្រះអើយមើលចុះ ម្តេចព្រាត់គ្នាបាន

ឱ! ព្រហ្មលិខិត កម្រិតលោកអើយ
បង្កើតខ្ញុំហើយ ម្តេចមិនមេត្តា
មិនមើលមុខមនុស្ស មិនមើលសាវតារ
ប្រុសចិត្តសាវា ស្រីរាប់មិនអស់

មានតែ ទឹកភ្នែកស្រែកអង្វរប្តី
ក្តាមស្រែ ទាសី ប្តីអើយ
ម្តេចក៏មិន អាឡោះ
ក្តាមស្រែភក្តី ស្វាមីឥតខ្ចោះ
ក្តាមស្រែនៅស្មោះ
ព្រះអើយមើលចុះ ម្តេចព្រាត់គ្នាបាន

Writer(s): Various Artists

Vill du inte se annonser? Uppgradera nu

API Calls

Skrobbla från Spotify?

Anslut ditt Spotify-konto till ditt Last.fm-konto och skrobbla allt du lyssnar på från alla Spotify-appar på alla enheter eller plattformar.

Anslut till Spotify

Avvisa