ត្រូវខាងណេះខុសខាងណោះ

Låttexter

ប្រុសអឺយ! ប្រុសព្រើល ម៉េចមិនមើលប្រាណ
ឃើញស្រីអើយ! ចង់បាន មិនប្រមាណចិត្ត
ឃើញស្រីអើយ! ចង់បាន មិនប្រមាណចិត្ត
រូបស្រស់ម្លឹងដែរ គេមិនស្នេហ៍ស្និទ្ធ
គួរឱ្យអាណិត ប្រុសខ្សត់ប្រពន្ធ ហ៊ឺហុឺហុឺ

ដណ្ដឹងកូនគេ ឮតែអភ័ព្វ
បើសិនអើយ! ជារាប់ ជាប់ជិតមួយផ្លូន
បើសិនអើយ! ជារាប់ ជាប់ជិតមួយផ្លូន
ពេញចិត្តម្ដាយក្មេក មិនត្រូវចិត្តប្អូន
ពេញចិត្តជីដូន ខុសចិត្តជីតា ហ៊ឺហុឺហុឺ

Låttexten fortsätter nedan ...

Vill du inte se annonser? Uppgradera nu

ផ្គាប់ត្រូវខាងណោះ មកខុសខាងណេះ
ខុសអីអើយ ខុសម៉្លេះ ខុសហួសតម្រា
ខុសអីអើយ ខុសម៉្លេះ ខុសហួសតម្រា
ប្រហែលជាប្រុស ជាប់ជោគជាតា
បានជាមេបា គេចេះតែផ្ដាច់ ហ៊ឺហុឺហុឺ

បើប្រុសព្រលឹង ដណ្ដឹងរូបខ្ញុំ
ពិតជាអើយ! ស្រីមុំ ព្រមមិនប្រកែក
បានជាអើយ! ស្រីមុំ ព្រមមិនប្រកែក
ទោះជាឳម៉ែ ស្ដីជេរដូចម្ដេច
អូនសុខចិត្តវេច សម្ពាយតាមបង ហ៊ឺហុឺហុឺ

ផ្គាប់ត្រូវខាងណោះ មកខុសខាងណេះ
ខុសអីអើយ ខុសម៉្លេះ ខុសហួសតម្រា
ខុសអីអើយ ខុសម៉្លេះ ខុសហួសតម្រា
ប្រហែលជាប្រុស ជាប់ជោគជាតា
បានជាមេបា គេចេះតែផ្ដាច់ ហ៊ឺហុឺហុឺ!

បើប្រុសព្រលឹង ដណ្ដឹងរូបខ្ញុំ
ពិតជាអើយ! ស្រីមុំ ព្រមមិនប្រកែក
បានជាអើយ! ស្រីមុំ ព្រមមិនប្រកែក
ទោះជាឳម៉ែ ស្ដីជេរដូចម្ដេច
អូនសុខចិត្តវេច សម្ពាយតាមបង ហ៊ឺហុឺហុឺ!

Writer(s): Kim Sam Ell

Vill du inte se annonser? Uppgradera nu

API Calls

Skrobbla från Spotify?

Anslut ditt Spotify-konto till ditt Last.fm-konto och skrobbla allt du lyssnar på från alla Spotify-appar på alla enheter eller plattformar.

Anslut till Spotify

Avvisa