វាចាអ្នកស្នេហាជាតិ

Låttexter

មាសមេស្នេហ៍ស្នងអឺយ... បងស្រឡាញ់
តែបងមិនចាញ់ ស្នេហាទេ
តែនៅចាញ់ទៀត ជាតិត្រូវបានគេ
ដូច្នេះរឿងស្នេហ៍ យើងត្រូវតែផ្អាកវាម្តង

អូនមានសម្ផស្សអឺយ... ស្រស់ណាស់ស្រី
ប៉ុន្តែគួរអី តែប្រុសបង
នៅថ្នាក់ថ្នមស្រី នៅបីត្រកង
តែពួកយៀកកុង វាកំពុងវាយប្រហារ

បងមិនត្រូវនៅស្ងៀមឡើយ
តែស្ងៀមខ្ទេចហើយ ជាតិសាសនា
ត្រូវតែបងចេញ បាញ់ប្រហារ
យៀកកុងឫស្យា វិនាសទៅ

អ្នកស្នេហ៍ជាតិអឺយ... មិនស្លាប់ទេ
សូមកែវមាសមេ ជឿចុះពៅ
បងច្បាំងឈ្នះខ្មាំង បងវិលឥឡូវ
វិលមកជួបពៅ ស្នេហាទៅ ទើបថ្លៃថ្នូរ

បងមិនត្រូវនៅស្ងៀមឡើយ
តែស្ងៀមខ្ទេចហើយ ជាតិសាសនា
ត្រូវតែបងចេញ បាញ់ប្រហារ
យៀកកុងឫស្យា វិនាសទៅ

អ្នកស្នេហ៍ជាតិអឺយ... មិនស្លាប់ទេ
សូមកែវមាសមេ ជឿចុះពៅ
បងច្បាំងឈ្នះខ្មាំង បងវិលឥឡូវ
វិលមកជួបពៅ ស្នេហាទៅ... ទើបថ្លៃថ្លា
ស្នេហាទៅ ទើបថ្លៃថ្លា

Writer(s): Meas Hok Seng

API Calls

Skrobbla från Spotify?

Anslut ditt Spotify-konto till ditt Last.fm-konto och skrobbla allt du lyssnar på från alla Spotify-appar på alla enheter eller plattformar.

Anslut till Spotify

Avvisa