ព្រានព្រេចវិហា

Låttexter

ព្រេចព្រានវិហា
បុប្ផាលាក់ខ្លួន
ផ្កាមួយបាំងស្លឹកបួន
ខំគេចខំពួន
គាប់ជួនភ្លៀងថ្មី
ផ្កាលាស់ល្អ
ដើមឆ្នាំឮផ្គរ
ទឹកហូរជោកដី
ទំពាំងខំប្រឹងទូលដី
ជ្រែកឫស្សីមាត់ស្ទឹង

ឱ! ត្រពាំងតាវ
ស្រីទាវបងអឺយ!
បងសូមដៃស្រីកើយ
ជំនួសពូកខ្នើយ
ជាត្រើយព្រលឹង
គេងផ្ទាល់ដី
កណ្តាលដងព្រៃ
គ្មានអ្វីទីពឹង
ធម្មជាតិច្រៀងឱ្យដំណឹង
ថាយើងនឹងបែកគ្នា

Låttexten fortsätter nedan ...

Vill du inte se annonser? Uppgradera nu

សាយ័ណ្ហរៀបលិច
វិហាព្រានព្រេច
មិនភ្លេចសង្សារ
ចិត្តដូចថ្មដាមិនរាភ្លើងព្រៃ
ទោះក្ស័យព្រលឹងស្រមៃបណ្តាំ

គេព្រាត់ដូចបង អ្នកផងស្រណោះ
បងព្រាត់សែនឆ្ងាយហួស
ព្រាត់ធ្លាក់ក្នុងជ្រោះរណ្តៅភ្លើងកម្ម
ឱ! ដងរែកភ្នំដក់ទឹកភ្នែក
ឱ្យនៅរាប់ឆ្នាំ
បើអូនលាក់ខ្លួនរង់ចាំ
យើងជួបជុំមិនខាន

សាយ័ណ្ហរៀបលិច
វិហាព្រានព្រេច
មិនភ្លេចសង្សារ
ចិត្តដូចថ្មដាមិនរាភ្លើងព្រៃ
ទោះក្ស័យព្រលឹងស្រមៃបណ្តាំ

គេព្រាត់ដូចបង អ្នកផងស្រណោះ
បងព្រាត់សែនឆ្ងាយហួស
ព្រាត់ធ្លាក់ក្នុងជ្រោះរណ្តៅភ្លើងកម្ម
ឱ! ដងរែកភ្នំដក់ទឹកភ្នែក
ឱ្យនៅរាប់ឆ្នាំ
បើអូនលាក់ខ្លួនរង់ចាំ
យើងជួបជុំមិនខាន

Writer(s): Sive Son

Vill du inte se annonser? Uppgradera nu

API Calls

Skrobbla från Spotify?

Anslut ditt Spotify-konto till ditt Last.fm-konto och skrobbla allt du lyssnar på från alla Spotify-appar på alla enheter eller plattformar.

Anslut till Spotify

Avvisa