ស្នេហ៍ស្រីស្រុកឧប៊ុន (2024 Remaster)

Lyrics

អូ! អូ! អូ!...
អូ!... រ៉ាណឺ
សៀងសត្វស្រែកយំ
ឱ្យខ្ញុំខ្វាយខ្វល់
ទឹកហូរវិលវល់
ហូរទៅមិនដែល
ឈរឈប់ស្រាកស្រាន្ត
សំឡេងរងំ
សៀងទឹកចាបយំ
ឱ្យខ្ញុំសុខបាន
ឱ! ណាស្រី
ស្រស់កែវកល្យាណ
ទិសឦសាន
ឱ្យសុខជីវី

ចិត្តអឺយ! ស្ម័គ្រនាង
គ្មានថ្ងៃណាសូន្យ
ដូចទឹកនិងក្បូន
មិនដែលនឹងព្រាត់
គ្នាទេនារី
កែវភ្នែកនួនល្អង
ថ្លាដូចសន្សើម
ដក់លើប្រឹថពី
ឱ! រ៉ាណឺ
ស្រីល្អសោភី
បងសូមស្នេហ៍ស្ងួន

Lyrics continue below...

Don't want to see ads? Upgrade Now

ដូចផ្កាយលើមេឃ
ដែលទេវតា
ប្រទានគ្រប់ជាតិ
កុំឱ្យមានរឿងពីស្នេហ៍ឃ្លាត
អូនកុំមានស្នៀត
ចោលបងណាអូន
យកស្នេហ៍បូជាព្រះបដិមា
តំណាងឈូកផ្កា
បើមានថ្ងៃព្រាត់ក្ដីស្នេហា
សូមកប់សង្ខារ
ក្នុងទឹកលុះក្ស័យ

សូមស្ម័គ្រនួននាង
គ្មានថ្ងៃណាសូន្យ
បងខំបែរបន់
ជួបស្រីឧប៊ុន
គ្រប់ពេលវេលា
ដួងចៃកង្វល់
ព្រោះកែវនិមល
ស្រីល្អលើសគេ
ឱ! រ៉ាណឺ
នាងល្អឥតពីរ
សូមផ្ញើជីវី
ត្រឹមស្រីឧប៊ុន

Writer(s): Long Bovith

Don't want to see ads? Upgrade Now

API Calls

Scrobble from Spotify?

Connect your Spotify account to your Last.fm account and scrobble everything you listen to, from any Spotify app on any device or platform.

Connect to Spotify

Dismiss