Lyrics

ស្នេហាអូននឹងបង
បីឆ្នាំកន្លង ស្នេហ៍ស្នងស្នេហ៍យើង សុខសាន្ត
ស្នេហ៍ចិត្ដស្នេហ៍កាយ រីករាយសប្បាយ រួមប្រាណ
រៀមនិងកល្យាណ រៀបក្បូនជីវិតវាសនា
ស្នេហ៍ ស្នេហាពិត

ស្រឡាញ់ សែនស្រឡាញ់
រាល់ថ្ងៃទន្ទិញ ស្រឡាញ់ ស្រឡាញ់ ពេញចិត្ដ
សាងអនុស្សារ ស្នេហា ស្នេហា ផ្ដេកផ្ដិត
វេញខ្សែលោហិត វមិត្រនិងបង សែនសុខ
ផុតទុក្ខ កង្វល់

Lyrics continue below...

Don't want to see ads? Upgrade Now

តែមិនស្មាន សោះ
ថ្លៃមួយនោះ ក្នុងចិត្ដវិលវល់
កម្មកាចបានផ្ដល់ ពង្រាត់និមល
ទ្រូងសែនខ្វល់ អំពល់ឱរ៉ា
ឈឺផ្សារ សែនខ្លោចផ្សារ
លេបទឹកនេត្រា
ជំនួសអាហារសែនទុក្ខា
ព្រោះព្រាត់មាសមុំ

អូនឃ្លាតកាយ ឆ្ងាយទៅ
បងសែនហ្មងសៅ សល់នៅទុក្ខស្នេហ៍ ទុក្ខធំ
ព្រាត់មិនត្រឡប់ ព្រាត់ស្លាប់ព្រាត់កាយ ព្រាត់កម្ម
បងស៊ូរងចាំ ចាំៗជួបទៀត ជាតិថ្មី
កំបីឃ្លាតឃ្លា

អូនឃ្លាតកាយ ឆ្ងាយទៅ
បងសែនហ្មងសៅ សល់នៅទុក្ខស្នេហ៍ ទុក្ខធំ
ព្រាត់មិនត្រឡប់ ព្រាត់ស្លាប់ព្រាត់កាយ ព្រាត់កម្ម
បងស៊ូរងចាំ ចាំៗជួបទៀត ជាតិថ្មី
កំបីឃ្លាតឃ្លា

Don't want to see ads? Upgrade Now

API Calls

Scrobble from Spotify?

Connect your Spotify account to your Last.fm account and scrobble everything you listen to, from any Spotify app on any device or platform.

Connect to Spotify

Dismiss