Lyrics
ភ្នំក្រាំងដីមាស ដឹងរឿងខ្ញុំពិត
រឿងស្នេហ៍អតីត កន្លងយូរឆ្នាំ
នាពេលភ្ជុំបិណ្ឌ អូនភ្លេចបងចាំ
ស្នេហ៍ព្រាត់ស្នេហ៍កម្ម ស្នេហ៍គ្រាំឱរា
កាលនោះរូបយើង សាងស្នេហ៍ឧត្តម
លើកំពូលភ្នំ មេឃជាមេបា
ខ្យល់ប៉ិនចែចូវ សុំធ្វើចៅមហា
បក្សីបក្សា សុំខ្លួនជាភ្ញៀវ
អូនស្បថអូនស្បែ មុខអ្នកតាភ្នំ
ថាស្ម័គ្ររូបខ្ញុំ លុះអស់សង្ខារ
ឥឡូវក្រឡាស់ ប្រែចិត្តសាវា
ឱ្យបងខ្លោចផ្សា ចិន្តាក្រៀមក្រំ
ស្រណោះរឿងរ៉ាវ បងចាំទាំងអស់
ដើមជ្រៃចារឈ្មោះ នៅរស់ញញឹម
តែស្នេហ៍អភ័ព្វ ព្រាត់ភក្ត្រប៉ប្រិម
គ្មានថ្ងៃសង្ឃឹម ថាជួបវិញឡើយ
អូនស្បថអូនស្បែ មុខអ្នកតាភ្នំ
ថាស្ម័គ្ររូបខ្ញុំ លុះអស់សង្ខារ
ឥឡូវក្រឡាស់ ប្រែចិត្តសាវា
ឱ្យបងខ្លោចផ្សា ចិន្តាក្រៀមក្រំ
ស្រណោះរឿងរ៉ាវ បងចាំទាំងអស់
ដើមជ្រៃចារឈ្មោះ នៅរស់ញញឹម
តែស្នេហ៍អភ័ព្វ ព្រាត់ភក្ត្រប៉ប្រិម
គ្មានថ្ងៃសង្ឃឹម ថាជួបវិញឡើយ