លួចស្នេហ៍លួចទុក្ខ

Lyrics

គេងព្រួយតែឯង រកថ្លែងមិនរួច
ព្រោះស្នេហ៍លាក់លួច លបស្រឡាញ់គេ
លួចស្នេហ៍លួចទុក្ខ ព្រួយឥតទំនេរ
តើឱ្យ ខ្ញុំរេគិតរបៀបណាា?

ស្នេហ៍ខ្លាំងទុក្ខខ្លាំង ភាន់ភាំងគំនិត
ក្តីស្នេហ៍ធំពិត ធំជាងសង្ខារ
ប្រះខ្នងគងខ្នើយ គេងកើយកាលណា
ឃើញតែ ភក្រ្តាច្បាស់នៅមុខបង

Lyrics continue below...

Don't want to see ads? Upgrade Now

យល់មុខទុក្ខមក ដូចជាគេដាក់
ធ្ងន់ឡើងឥតស្រាក សោះឡើយនួនល្អង
ទុក្ខស្នេហ៍ទុក្ខស្និទ្ធ ទុក្ខធំកន្លង
ជាតិនេះស្គាល់ម្តង ឆ្លងមិនរួចឡីយ

តើធ្វើម្តេចទៅ ឱ្យពៅយល់ចិត្ត
ថាប្រុសស្នេហ៍ស្និទ្ធ ឥតកែរកន្តើយ
រាល់ថ្ងៃរៀមសឹង ដាច់ខ្យល់ស្លាប់ហើយ
អូនអើយ ប្រណីយល់ចិត្តបងផង

យល់មុខទុក្ខមក ដូចជាគេដាក់
ធ្ងន់ឡើងឥតស្រាក សោះឡើយនួនល្អង
ទុក្ខស្នេហ៍ទុក្ខស្និទ្ធ ទុក្ខធំកន្លង
ជាតិនេះស្គាល់ម្តង ឆ្លងមិនរួចឡីយ

តើធ្វើម្តេចទៅ ឱ្យពៅយល់ចិត្ត
ថាប្រុសស្នេហ៍ស្និទ្ធ ឥតកែរកន្តើយ
រាល់ថ្ងៃរៀមសឹង ដាច់ខ្យល់ស្លាប់ហើយ
អូនអើយ ប្រណីយល់ចិត្តបងផង

Writer(s): Sinn Sisamouth

Don't want to see ads? Upgrade Now

API Calls

Scrobble from Spotify?

Connect your Spotify account to your Last.fm account and scrobble everything you listen to, from any Spotify app on any device or platform.

Connect to Spotify

Dismiss