Lyrics

ពេលសាយ័ណ្ហ ទន់ទេរទាបទៅ
នា ទិខរដូវនៅក្រុង Paris
ស្មៅខៀវខ្ចីពេញផ្ទៃធរណី
Paris, Paris, ល្អអ្វីម្ល៉េះណា៎!

ខ្យល់ត្រជាក់ធ្លាក់មកដល់កាយ
សែនសប្បាយឥតមានខ្វល់ខ្វាយឱរ៉ា
ក្រុងល្អគាប់នេត្រា
សួនច្បារ បុប្ផាខ្លះរីកក្រពុំ

ស្តាយណាស់ ពេលនឹងឃ្លាតទៅ
ឃ្លាតទៅ ទាំងទុក្ខក្រៀមក្រំ
ស្រណោះ ប្រុសស្រីក្រមុំ
ធ្លាប់ជួបជុំ ចរចាកំសាន្ត

ឱ! Paris, ខ្ញុំសូមលាហើយ
នៅឱ្យស្បើយ កុំបីកើតក្តីរំខាន
បើខ្ញុំឃ្លាតក៏ឃ្លាតតែប្រាណ
គង់បានវិលមកជួប Paris វិញ

ស្តាយណាស់ពេលនឹងឃ្លាតទៅ
ឃ្លាតទៅ ទាំងទុក្ខក្រៀមក្រំ
ស្រណោះ ប្រុសស្រីក្រមុំ
ធ្លាប់ជួបជុំ ចរចាកំសាន្ត

ឱ! Paris, ខ្ញុំសូមលាហើយ
នៅឱ្យស្បើយ កុំបីកើតក្តីរំខាន
បើខ្ញុំឃ្លាតក៏ឃ្លាតតែប្រាណ
គង់បានវិលមកជួប Paris វិញ
ជួប Paris វិញ
ជួបវិញមិនខាន

Writer(s): Sinn Sisamouth

API Calls

Scrobble from Spotify?

Connect your Spotify account to your Last.fm account and scrobble everything you listen to, from any Spotify app on any device or platform.

Connect to Spotify

Dismiss