Lyrics
អូនមើលព្រឹកព្រៃ បក្សីបក្សា
ស្វែងរកអាហារ ផលាចម្អែតកាយ
ផ្លែឈើទុំខ្ចី ផ្កាព្រៃស្គុសស្គាយ
គួរឱ្យរីករាយ សប្បាយក្នុងចិន្ដា
យើងដើរពីរនាក់ មើលព្រៃព្រឹក្សា
បំបាត់ទុក្ខា ណាស្នេហាមាសបង
រសៀលគងភ្នំ ទោចយំឆ្លើយឆ្លង
ព្រលឹងស្នេហ៍បង យើងវិលវិញណាអូន
អូនមើលព្រឹកព្រៃ បក្សីបក្សា
ស្វែងរកអាហារ ផលាចម្អែតកាយ
ផ្លែឈើទុំខ្ចី ផ្កាព្រៃស្គុសស្គាយ
គួរឱ្យរីករាយ សប្បាយក្នុងចិន្ដា
យើងដើរពីរនាក់ មើលព្រៃព្រឹក្សា
បំបាត់ទុក្ខា ណាស្នេហាមាសបង
រសៀលគងភ្នំ ទោចយំឆ្លើយឆ្លង
ព្រលឹងស្នេហ៍បង យើងវិលវិញណាអូន