Lyrics

ទឹកសមុទ្រផុតកន្ទុយភ្នែក វែងឆ្ងាយ
ឯក្តីស្រម័យក៏ឆ្ងាយជាងហ្នឹង ទៅទៀត
បងនឹកទៅអូន នឹកឥតពេលឃ្លាត
នឹកពេលបានស្គាល់រសជាតិ
បែរជាឃ្លាត ពីប្រាណ

ក្តីប្រាថ្នាលាយនឹងសេចក្តី សង្ឃឹម
ហើយបងញញឹម លាយនឹងទឹកភ្នែក គ្មានស្រាន្ត
សង្ឃឹម! សង្ឃឹមថាកែវកល្យាណ
អូននឹងវិលវិញមិនខាន បានជួបគ្នាជាថ្មី

Lyrics continue below...

Don't want to see ads? Upgrade Now

បងនឹក បងគិត បងបិទភ្នែកផ្សង
នេះហើយរឿងបង ដែលថ្លែងរាល់ពេល រាត្រី
ខ្វះការរស់នៅ គឺខ្វះរូបស្រី
រស់ក្នុងផែនដី ម្នាក់ឯង

អូនឃ្លាតទៅឥតបានទុកនៅ សន្យា
អ្វីក៏មិនថា រែងរឹតឱ្យបង ចំបែង
នេះហើយភ្លើងស្នេហ៍ ជាភ្លើងគ្មានផ្សែង
ធ្វើឱ្យបេះដូងស្ងួតហែង
ចិត្តចំបែង លុះក្ស័យ

បងនឹក បងគិត បងបិទភ្នែកផ្សង
នេះហើយរឿងបង ដែលថ្លែងរាល់ពេល រាត្រី
ខ្វះការរស់នៅ គឺខ្វះរូបស្រី
រស់ក្នុងផែនដី ម្នាក់ឯង

អូនឃ្លាតទៅឥតបានទុកនៅ សន្យា
អ្វីក៏មិនថា រែងរឹតឱ្យបងចំបែង
នេះហើយភ្លើងស្នេហ៍ ជាភ្លើងគ្មានផ្សែង
ធ្វើឱ្យបេះដូងស្ងួតហែង
ចិត្តចំបែង លុះក្ស័យ

Writer(s): Peou Sipho

Don't want to see ads? Upgrade Now

API Calls

Scrobble from Spotify?

Connect your Spotify account to your Last.fm account and scrobble everything you listen to, from any Spotify app on any device or platform.

Connect to Spotify

Dismiss