Lyrics
ឱ!... អូនធីតា
អូនធីតា...
ឱ! អូនធីតាស្នេហាមាសបង
រៀមមានបំណងថ្នាក់ថ្នមបំពេ
បំពេពីថ្ងៃនេះទៅចិត្តភ្ជាប់នឹងស្នេហ៍
ចិត្តបងពិតជាមិនប្រែ
មាសស្នេហ៍កែវកុំដោះដៃ
គូអឺយ! គូគាប់ជាប់ពីបុព្វេ
រកមិនបានទេដូចកែវចរណៃ
ចរណៃបើអូនមិនស្ម័គ្ររៀមស៊ូតែក្ស័យ
តើឱ្យរស់នៅធ្វើអ្វី?
បើស្រីមិនព្រមស្នេហា
ឱ! បណ្ដូលចិត្តអឺយ!
ថ្លៃថ្លើមជីវិតសូមមេត្តា
មេត្តាអាសូររៀមផង
សាសងវាចា
កុំឱ្យឱរា
ទុក្ខាណាកែវបងអើយ!
រឭកនឹកអូនណាស់ណាព្រលឹង
ទ្រូងបងតានតឹងមិនដែលល្ហែល្ហើយ
អូនអើយ! ពេលជួប
មុខអូននោះបងបានស្បើយ
ធីតាព្រលឹងបងអឺយ!
តើស្ម័គ្របងដែរឬទេ?