Lyrics

ញញឹមស្រស់ស្រាយអ្វីម្ល៉េះទេ?
ស្រស់ដូចដួងខែដែលពេញរស្មី
ញញឹមម្ដងម្ដងរៀមបងស្ទើរស្លុតស្មារតី
ចង់ថ្នាក់ថ្នមបីស្រស់ស្រីឱ្យឆ្អែតចិន្ដា

បើអូនញញឹមស្រស់ម្ល៉ឹងម្ល៉ឹង
តើឱ្យរៀមខឹងម្ដេចបានជីវ៉ា?
សាច់ថ្ពាល់ទាំងសងបំព្រងគួរឱ្យស្នេហា
ប្រុសលើលោកាគេប្រាថ្នាតែស្រី

Lyrics continue below...

Don't want to see ads? Upgrade Now

ឃើញអូនញញឹមដាក់គេម្ដងម្ដង
ទ្រូងសៅហ្មងស្ទើរប្រេះជាពីរបី
ចិត្តច្រណែនប្រកាន់ប្រចណ្ឌស្រី
តែរៀមមិនហ៊ានស្ដី
ខ្លាចស្រីអាក់អន់ចិន្ដា

ញញឹមទៀតមកសម្លាញ់ចិត្ត
សូមអូនអាណិតជីវិតខ្លោចផ្សា
ទុក្ខព្រួយព្រោះតែជាប់ស្នេហ៍លើរូបជីវ៉ា
ខុសត្រូវយ៉ាងណាមេត្តាអាណិតផង

ញញឹមស្រស់ស្រាយអ្វីម្ល៉េះទេ?
ស្រស់ដូចដួងខែដែលពេញរស្មី
ញញឹមម្ដងម្ដងរៀមបងស្ទើរស្លុតស្មារតី
ចង់ថ្នាក់ថ្នមបីស្រស់ស្រីឱ្យឆ្អែតចិន្ដា

បើអូនញញឹមស្រស់ម្ល៉ឹងម្ល៉ឹង
តើឱ្យរៀមខឹងម្ដេចបានជីវ៉ា?
សាច់ថ្ពាល់ទាំងសងបំព្រងគួរឱ្យស្នេហា
ប្រុសលើលោកាគេប្រាថ្នាតែស្រី

ឃើញអូនញញឹមដាក់គេម្ដងម្ដង
ទ្រូងសៅហ្មងស្ទើរប្រេះជាពីរបី
ចិត្តច្រណែនប្រកាន់ប្រចណ្ឌស្រី
តែរៀមមិនហ៊ានស្ដី
ខ្លាចស្រីអាក់អន់ចិន្ដា

ញញឹមទៀតមកសម្លាញ់ចិត្ត
សូមអូនអាណិតជីវិតខ្លោចផ្សា
ទុក្ខព្រួយព្រោះតែជាប់ស្នេហ៍លើរូបជីវ៉ា
ខុសត្រូវយ៉ាងណាមេត្តាអាណិតផង

Writer(s): Sinn Sisamouth, Voy Ho, Kim Sam Ell, Siv Son, Tep Sokhom, Mer Bun, Nhem Phon, Som Sophon

Don't want to see ads? Upgrade Now

API Calls

Scrobble from Spotify?

Connect your Spotify account to your Last.fm account and scrobble everything you listen to, from any Spotify app on any device or platform.

Connect to Spotify

Dismiss