ជើងមេឃពណ៌ស្វាយ

Lyrics

យប់យន់ស្ងាត់សូន្យ អូននឹកបងទេអឺយ
យប់នេះដួងខែ រះតែម្នាក់ឯង
ព្រួយអឺយព្រួយ កណ្ដោចកណ្ដែង
អូនអើយអូន បងនៅម្នាក់ឯង
ឱ្យបងថ្លែង ទុក្ខប្រាប់អ្នកណា

ស្រឡាញ់គ្នាណាស់ យើងទាំងពីរប្រាណអឺយ
បាត់មុខមិនបាន រលឹកនឹកគ្នា
ដូចជាយប់ ពឹងដួងចន្ទ្រា
ដូចមច្ឆា ពឹងគង្គា
ឱ!ពុំងារ បងនឹកអូនណាស់

Lyrics continue below...

Don't want to see ads? Upgrade Now

ឱះឱ! ធម្មជាតិ ពេលរាត្រីស្ងាត់
ខ្ញុំមានវិបត្តិ ឱ្យចិត្តកាត់យ៉ាងណា
បើតាមមាតា គឺត្រូវបែកសង្សារ
បែកទាំងឱរា អួលណែន

ចិត្តបងដដែល ដូចពាក្យបងស្បថអឺយ
មិនដែលនឹកក្បត់ បន្តិចសោះឡើយ
ដួងចិត្តបង ជូនអូនអស់ហើយ
គ្មានអ្វីឡើយ ក្រៅពីស្រឡាញ់
គឺស្រឡាញ់ ពេញមួយជីវិត

នឹកឃើញទាំងអស់ អនុស្សាវរីយ៍អឺយ
ដែលយើងទាំងពីរ ខំសាងសន្សំ
មេឃរលាយ ឬភ្នំរលំ
ក៏មិនអាចបង្ខំចិត្តខ្ញុំ
ឱ្យភ្លេចមុំ បាន... ឡើយ

Writer(s): Voy Ho

Don't want to see ads? Upgrade Now

API Calls

Scrobble from Spotify?

Connect your Spotify account to your Last.fm account and scrobble everything you listen to, from any Spotify app on any device or platform.

Connect to Spotify

Dismiss