Lyrics
ចិត្តបងខំស្រលាញ់ ចុះចាញ់ក្ដីស្នេហ៍
ច្រើនឆ្នាំ ច្រើនខែ ប៉ងតែស្រី គួចបេតី តែស្រស់ជីវ៉ា
បងស្កាត់រកគ្រប់ផ្លូវ ចង់ជួបថ្លៃ ចិត្តរៀមស្មោះភក្ដី នឹងសង្សារ
បងលួចប្រចណ្ឌ ព្រោះស្នេហា ខ្លាចកនិដ្ឋា បែកចិន្តាចោលស្នេហ៍
ទ្រាំមិនបានចង់តែចាប់
ព្រោះបងខ្លាច រូបអូនបានទៅគេ
អូ! អូ! ខ្លាចអូនបានគេ ខ្លាចមាសស្នេហ៍ប្រែចិន្តា
បើមិនបានស្រី
សុខចិត្តក្ស័យ ឥតមានស្ដាយឡើយណា
អូ! អូ! ឥតស្ដាយឡើយណា សូមសង្សារយល់ចិត្តផង
ស្រលាញ់ពេក ទ្រូងស្ទើរបែកអន្ទះសា
លួចប៉ងប្រចណ្ឌ ព្រោះស្នេហា ខ្លាចកនិដ្ឋា អូនប្រែចិត្តថ្មី
កុំធ្វើឱ្យរូបបងរីងរៃ ដោយសារតែរូបស្រីប្រែចិត្ត
ឬមួយក្ដីស្នេហ៍ ស្នេហ៍មិនពិត បានជាចិត្តមិនអាណិតដល់បង
ទ្រាំមិនបានចង់តែចាប់
ព្រោះបងខ្លាច រូបអូនបានទៅគេ
អូ! អូ! ខ្លាចអូនបានគេ ខ្លាចមាសស្នេហ៍ប្រែចិន្តា
បើមិនបានស្រី
សុខចិត្តក្ស័យ ឥតមានស្ដាយឡើយណា
អូ! អូ! ឥតស្ដាយឡើយណា សូមសង្សារយល់ចិត្តផង
បើសិនជាតិនេះ មិនបានប្រាណអូន
ម៉្លេះសមរៀមសូន្យសង្ខារ
ព្រោះសង្ឃឹមអ្វីក្នុងលោកា សូមចិន្ដាអូនមេត្តារៀមផង
ទ្រាំមិនបានចង់តែចាប់
ព្រោះបងខ្លាច រូបអូនបានទៅគេ
អូ! អូ! ខ្លាចអូនបានគេ ខ្លាចមាសស្នេហ៍ប្រែចិន្តា
បើមិនបានស្រី
សុខចិត្តក្ស័យ ឥតមានស្ដាយឡើយណា
អូ! អូ! ឥតស្ដាយឡើយណា សូមសង្សារយល់ចិត្តផង