Lyrics
រៀមសែន ពេញចិត្តនឹងស្រី
រកអ្វី ប្រដូចឱ្យស្មើមិនបាន
សែនរន្ធត់ស្រយុត អង្គប្រាណ
តាំងពីរៀមបាន ជួបកល្យាណវេលាណា
រៀមសូម បីបមកាយស្រី
ជាន័យ លន់តួបំពេស្នេហា
តាមធម្មជាតិ បង្ខំឱរា
ចងភ្ជាប់វាសនា កាយានៃយើងទាំងពីរ
ភ្លើងស្នេហ៍ដុតរោល ឥតស្បើយ
រៀមសូមកើយ ជាខ្នើយឥន្ទ្រីយ៍
លើសម្ផស្ស ល្អស្រស់ដូចមណី
ឆវី នារីកំពូលហឫទ័យ
រៀមសូម បីបមកាយស្រី
ជាន័យលន់តួបំពេស្នេហា
តាមធម្មជាតិបង្ខំឱរា
ចងភ្ជាប់វាសនា កាយានៃយើងទាំងពីរ
ភ្លើងស្នេហ៍ដុតរោល ឥតស្បើយ
រៀមសូមកើយ ជាខ្នើយឥន្ទ្រីយ៍
លើសម្ផស្ស ល្អស្រស់ដូចមណី
ឆវី នារីកំពូលហឫទ័យ