ក្រៅពីអូនបងមិនស្ម៍គ្រ

Lyrics

ក្រៅពីរូបអូន បងមិនស្ម័គ្រទេ
ស៊ូនៅទំនេរ អស់មួយជីវិត
បើមិនអាណិត បងពិតជាកំព្រា កំព្រា
ម្នាក់ឯង ម្នាក់ឯង ចំបែងដួងចិត្ត

ក្រៅពីរូបពៅ បងមិនត្រូវការទេ
គ្មានពេលទំនេរ នឹកតែវមិត្រ
បើអូនប្រកែក ប្រហែលបងស្លាប់ពិត ស្លាប់ពិត
ទោះយូរ ទោះយូរ មិនគិតទេស្រី

Lyrics continue below...

Don't want to see ads? Upgrade Now

តើអូនដឹងឬទេ ណាព្រលឹងមាសស្នេហ៍
បងគេងរំពឹង ចាំទទួលតែចរណៃ
ស្រីថ្លៃកុំបំភ្លេច បំភ្លេចនូវក្តីស្នេហ៍
កុំឱ្យទ្រូងបងរីងរៃ រីងរៃ
ដោយសារក្តីស្នេហ៍

ក្រៅពីរូបអូន បងមិនខ្ចីស្រណោះ
ចំពោះស្រីស្រស់ ស្មោះឥតកែប្រែ
សូមអូនកុំឆ្លើយ កុំឆ្លើយថាទេ ថាទេ
ឱ្យព្រួយ ឱ្យព្រួយ ណាត្រួយជីវិតបង

ក្រៅពីរូបអូន បងមិនស្ម័គ្រទេ
ស៊ូនៅទំនេរ អស់មួយជីវិត
បើមិនអាណិត បងពិតជាកំព្រា កំព្រា
ម្នាក់ឯង ម្នាក់ឯង ចំបែងដួងចិត្ត

ក្រៅពីរូបពៅ បងមិនត្រូវការទេ
គ្មានពេលទំនេរ នឹកតែវមិត្រ
បើអូនប្រកែក ប្រហែលបងស្លាប់ពិត ស្លាប់ពិត
ទោះយូរ ទោះយូរ មិនគិតទេស្រី

តើអូនដឹងឬទេ ណាព្រលឹងមាសស្នេហ៍
បងគេងរំពឹង ចាំទទួលតែចរណៃ
ស្រីថ្លៃកុំបំភ្លេច បំភ្លេចនូវក្តីស្នេហ៍
កុំឱ្យទ្រូងបងរីងរៃ រីងរៃ
ដោយសារក្តីស្នេហ៍

ក្រៅពីរូបអូន បងមិនខ្ចីស្រណោះ
ចំពោះស្រីស្រស់ ស្មោះឥតកែប្រែ
សូមអូនកុំឆ្លើយ កុំឆ្លើយថាទេ ថាទេ
ឱ្យព្រួយ ឱ្យព្រួយ ណាត្រួយជីវិតបង

Don't want to see ads? Upgrade Now

API Calls

Scrobble from Spotify?

Connect your Spotify account to your Last.fm account and scrobble everything you listen to, from any Spotify app on any device or platform.

Connect to Spotify

Dismiss