ស្អែកមួយពាន់ដង

Lyrics

កាត់ចិត្តម្តេចបាន ធ្លាប់រស់នឹងគ្នា
ម្តេចនៅចងពៀរអឺ
នឹងអូនដល់ណា
អូនផ្ញើបណ្តាំអឺ ផ្តាំតាមអក្ខរា
សូមម្ចាស់ចិន្តា មេត្តាដល់ស្រី

ដើមស្រូវក្នុងស្រែ ឥតប្រែរូបទេ
សម្បថប្រុសស្នេហ៍អឺ
ប្រែផ្លាស់រឿងថ្មី
ប្រពន្ធធ្លាប់ស្មោះអឺ ក៏អស់មានន័យ
ភ្លេចស្ទឹងមានជ័យ ទឹកដីស្នេហ៍ហើយ

Lyrics continue below...

Don't want to see ads? Upgrade Now

សូមបងវិលវិញ សមដូចបំណង
អូនសច្ចាផ្សង
ទាំងទ្រូងសៅហ្មង គ្មានពេលណាស្បើយ
វិមានស្នេហ៍ស្រី អាប់រស្មីហើយ
សល់តែ ចម្លើយ
ឆ្លើយតាមសំដី របស់ទឹកភ្នែក

ពូកខ្នើយធ្លាប់គេង បែកផ្សែងងងឹត
ក្តីស្នេហ៍រួមរឹតអឺ
ទ្រូងអូនស្ទើរបែក
ទោះជាអូនសើចអឺ សើចទាំងទឹកភ្នែក
ចាំផ្លូវថ្ងៃស្អែក ស្អែកមួយពាន់ដង

សូមបងវិលវិញ សមដូចបំណង
អូនសច្ចាផ្សង
ទាំងទ្រូងសៅហ្មង គ្មានពេលណាស្បើយ
វិមានស្នេហ៍ស្រី អាប់រស្មីហើយ
សល់តែ ចម្លើយ
ឆ្លើយតាមសំដី របស់ទឹកភ្នែក

ពូកខ្នើយធ្លាប់គេង បែកផ្សែងងងឹត
ក្តីស្នេហ៍រួមរឹតអឺ
ទ្រូងអូនស្ទើរបែក
ទោះជាអូនសើចអឺ សើចទាំងទឹកភ្នែក
ចាំផ្លូវថ្ងៃស្អែក
ស្អែកមួយពាន់ដង

Writer(s): Peou Sipho

Don't want to see ads? Upgrade Now

API Calls

Scrobble from Spotify?

Connect your Spotify account to your Last.fm account and scrobble everything you listen to, from any Spotify app on any device or platform.

Connect to Spotify

Dismiss