Lyrics
ស្រីណាមិនយំ! ស្រីណាមិនយំ!
ព្រះអើយ ឱ្យបោះបង់ស្នេហ៍
ស្ទើតែប្រេះបែក ដើមទ្រូង
ដូចត្រូវអន្លូងមកទូងរណ្តំ
ដាច់ចិត្តទេ ចោលស្នេហ៍ឧត្តម
ទេ ទេ ស្រីណាមិនយំ
គឺត្រូវតែយំឱ្យបែកផែនដី
ឱ្យភ្លេចម្តេចបាន ភ្លេចមិនបានទេ
បើហ៊ានបំភ្លេចក្តីស្នេហ៍
រស់នៅឃើញតែ ជីវិតឥតន័យ
ដែលឮទេ ស្រីក្នុងលោកីយ៍
ស៊ូលះបង់ក្តីស្មោះ ប្រុសថ្លៃ
ប្រគល់ដល់ដៃ ស្រីផ្សេងទៅវិញ
តើខ្ញុំត្រូវ ដោះស្រាយយ៉ាងណា?
នេះជាបញ្ហា
ធុញថប់ឱរ៉ា អួលណែន
ឬ មួយចោលស្នេហ៍
ស្នេហ៍ដែលគ្មានព្រំដែន
ទុកជូនបង ស្រីវិញ
ស្រីណាមិនយំ ស្រីណាមិនយំ
ដាច់ខាត គឺត្រូវតែយំ
បែកទ្រូងហើយខ្ញុំ ដូចភ្នំភ្លើងក្តៅ
បំភ្លេចគុណបងគឺខ្ញុំចិត្តខ្មៅ
តើឱ្យខ្ញុំសម្រេចម្តេចទៅ?
ឬមួយក៍ត្រូវ បំភ្លេចសង្សារ
ណ្ហើយចុះ ស៊ូយំអស់មួយជីវិត
ទៅចុះ ទៅចុះ ដួងចិត្ត
ត្រូវតែអាណិតដល់ចិត្ត បងស្រី
ខ្ញុំដាច់ចិត្ត ចោលស្នេហ៍ ប្រុសថ្លៃ
ស៊ូរស់នៅជីវិតឥតន័យ
ធ្វើជាប្អូនថ្លៃប្រុសធ្លាប់ស្រលាញ់