សង្ស័យអ្វីទៀត

Lyrics

ថ្ងៃខែរឹតតែជិតដល់ ប្រុសខ្វល់ដល់ណា
ភ័យអី រឿងក្តីស្នេហា
សង្សារនិងស្រី
ទន្ទឹង ចិត្តខំប្រឹងចាំ
ចិត្តធ្លាប់រងកម្ម ព្រោះព្រេងនិស្ស័យ
ថ្ងៃនេះ អូនមានសេរី បានថ្លៃនៅជិត

ខែក្រោយ បងអើយឈប់ខ្វល់
គង់បាននែបនិត្យ
រូបអូន ព្រមស្នេហ៍បងពិត ចិត្តឥតវៀចវេរ

Lyrics continue below...

Don't want to see ads? Upgrade Now

សង្ស័យ អ្វីទៀតប្រុសបង
ឫមួយនួនល្អង ខ្លាចអូនក្បត់ស្នេហ៍
រូបស្រី តាមប្តីដូចម៉ែ ឥតប្រែចិត្តឡើយ

ភ័យអី ប្រុសព្រលឹង
ឫខឺង មិនព្រមឆ្លើយ
បានជា ធ្វើកន្តើយនឹងរូបស្រី
ប្រុសឈ ងរ នឹងអូន
ប្រុសស្ងួន មកណាថ្លៃ
កុំអៀន នឹងអូនអី ស្រីព្រមស្ម័គ្រហើយ

អាណិត ពិតជាស្រឡាញ់
ស្រឡាញ់ត្រាណត្រើយ
ឈប់ងរ ទៅណាបងអើយ ចម្លើយស្នេហា

សង្ស័យ អ្វីទៀតប្រុសបង
អូនមិនប្រែខ្នង បោះបង់សាវា
ព្រមស្ម័គ្រ លុះសូន្យសង្ខារ
សូមកុំ សង្ស័យ

សង្ស័យ អ្វីទៀតប្រុសបង
អូនមិនប្រែខ្នង បោះបង់សាវា
ព្រមស្ម័គ្រ លុះសូន្យសង្ខារ
សូមកុំ សង្ស័យ

Don't want to see ads? Upgrade Now

API Calls

Scrobble from Spotify?

Connect your Spotify account to your Last.fm account and scrobble everything you listen to, from any Spotify app on any device or platform.

Connect to Spotify

Dismiss